website_news:2016310803

កម្ពុជាជួយកម្មសិក្សាការី ខ្មែរ៥នាក់ នៅជប៉ុន ដែលពុំអាចទ្រាំទ្រនឹងការងារ

(http://www.dap-news.com/kh) ថ្ងៃពុធ, ៣១ សីហា ២០១៦ 09:47 ដោយ: ដើមអម្ពិល ID:013

ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការ អន្តរជាតិ បានណែនាំ ឲ្យស្ថានឯកអគ្គរាជទូត កម្ពុជាប្រចាំប្រទេសជប៉ុន សម្របសម្រួល ជាមួយក្រុមហ៊ុនពាក់ព័ន្ធ ដើម្បីរៀបចំឲ្យកម្មសិក្សាការីខ្មែរ ៥នាក់ ដែលពុំអាចទ្រាំទ្រនឹងការងារ នៅប្រទេសជប៉ុន បានវិលត្រឡប់មកកម្ពុជាវិញ។

យោងតាមសេចក្តីថ្លែងការណ៍ របស់អ្នកនាំពាក្យ ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ នេះបានឲ្យដឹងថា បន្ទាប់ពីមានអន្តរាគមន៍ របស់ស្ថានទូត ក្រុមហ៊ុនពាក់ព័ន្ធ (ក្រុមហ៊ុនបញ្ជូន និងក្រុមហ៊ុនទទួល) បានយល់ព្រម ទិញសំបុត្រយន្តហោះ ជូនកម្មសិក្សាការី ទាំង៥នាក់។ ពួកគេបានវិលត្រឡប់ មកកម្ពុជាវិញ កាលពីថ្ងៃទី ២៦ ខែ សីហា ឆ្នាំ ២០១៦ កន្លងមកនេះ។

សូមបញ្ជាក់ថា កម្មសិក្សាការីទាំង ៥នាក់ ខាងលើ បានទៅធ្វើការ នៅប្រទេសជប៉ុន កាលពីថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ ២០១៥ តាមរយៈក្រុមហ៊ុន KOKE Human Service ផ្នែកសង់ផ្ទះឈើ នៅខេត្តAichi Saitama និង Gunma ប្រទេសជប៉ុន៕

website_news/2016310803.txt · Last modified: 2017/03/11 20:36 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki