website_news:2016310804

ពលករវៀតណាមជាងបីពាន់នាក់ ចាកចេញពីឡាវ ក្រោយរកឃើញថាខុសច្បាប់

(https://www.thmeythmey.com) និពន្ធដោយ : ថ្មីៗ August-31-2016,  12:15 pm

ពលករវៀតណាមជាងបីពាន់នាក់ បានវិលត្រលប់មកប្រទេសកំណើតវិញតាមរយៈច្រកព្រំដែនអន្តរជាតិ Lao Bao និង La Lay នៃខេត្ត Quang Tri ដោយសារពួកគេ មិនបានបំពេញលក្ខខណ្ឌផ្នែកច្បាប់ដែលបានបទបញ្ញត្តិពាក់ព័ន្ធនឹងពលករបរទេសរបស់ឡាវ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Vietnam Plus នៅថ្ងៃទី៣១ ខែសីហា នេះ។

យោងតាមការអះអាងរបស់មន្ត្រីព្រំដែន ដែលបានដកស្រង់ដោយប្រភពព័ត៌មានដដែលនោះ ពលករទាំងនោះ ភាគច្រើនគឺជាប្រជាជនវៀតណាមកណ្តាល ហើយពួកគេ បានធ្វើការនៅក្នុងប្រទេសឡាវដោយមិនមានការអនុញ្ញាតស្របច្បាប់នោះទេ។

ការវិលត្រលប់មកប្រទេសកំណើតវិញរបស់ពលករវៀតណាមជាច្រើននាក់នេះ ត្រូវបានធ្វើឡើងក្រោមគោលនយោបាយរបស់រដ្ឋាភិបាលឡាវ ដែលបានរឹតបន្តឹងចំពោះពលករបរទេសដែលបម្រើការក្នុងប្រទេសខ្លួន។ ហើយការធ្វើបែបនេះ ក៏ព្រោះតែ រយៈពេលចុងក្រោយនេះ មានពលករបរទេសជាច្រើន បានសម្រុកទៅធ្វើការនៅក្នុងប្រទេសឡាវដោយខុស៕

website_news/2016310804.txt · Last modified: 2017/03/11 20:38 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki