website_news:2016311001

កម្មករនេសាទកម្ពុជាវិលត្រឡប់មកស្រុកវិញ បន្ទាប់ពីចោរសមុទ្រចាប់ជាចំណាប់ខ្មាំងអស់ជិត ៥ ឆ្នាំ

(http://www.rasmeinews.com) ដោយ ៖កញ្ញាដាលីស ថ្ងៃទី 31 តុលា 2016 ម៉ោង 08:17:AM

កម្មករនេសាទកម្ពុជា ៤ នាក់ដែលរំដោះបន្ទាប់ពីត្រូវចាប់ជាចំណាប់ខ្មាំងជិត ៥ ឆ្នាំនៅក្នុងដៃរបស់ចោរសមុទ្រសូម៉ាលី បានវិលត្រឡប់មកភ្នំពេញកាលពីថ្ងៃអាទិត្យ ទី៣០ តុលា ដើម្បីជួបជុំគ្រួសារវិញ។ បុរស ដែលបង់កក្រមាកម្ពុជាទាំងបួនរូប បានអមដោយប៉ូលិស ខណៈដែលពួកគេបានមកដល់ និងនាំខ្លួនចាកចេញតាមរថយន្តមួយគ្រឿងឆ្លងកាត់ហ្វូងអ្នកកាសែតដែលកំពុងរង់ចាំយ៉ាងណែន។

បុរសកម្ពុជាទាំងនេះគឺស្ថិតក្នុងចំណោមចំណាប់ខ្មាំង ២៦ នាក់ ដែលគេរំដោះពីក្នុងចំណោមសមាជិកនាវិកនៃនាវា Naham 3 ដែលចោររឹបអូសយកនៅភាគខាងត្បូងប្រទេសសីស្ហែល ក្នុងខែមីនា ឆ្នាំ ២០១២ ដែលជាការចាប់ជាចំណាប់ខ្មាំងយូរជាងគេបំផុតទីពីរដោយចោរសមុទ្រសូម៉ាលី។

បុរសម្នាក់មុននឹងត្រូវនាំខ្លួនចាកចេញតាមរថយន្តមួយបាននិយាយយ៉ាងខ្លីប្រាប់អ្នកកាសែតថា “សប្បាយចិត្តណាស់…រីករាយណាស់” ដែលបានមានសេរីភាព៕

website_news/2016311001.txt · Last modified: 2017/03/13 11:52 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki