website_news:2016311003

បញ្ហាប្រជាពលរដ្ឋខ្មែរលួចចូលទឹកដីថៃ ត្រូវបានទាហ៊ានព្រុំដែនកម្ពុជា-ថៃ ជួបពិភាក្សាសម្រួល គ្នាមិនអោយបាញ់

(http://akt-news.com) Mon, 31 October 2016 10:35 AM ដោយ ៖ សារិទ្ធ

ឧត្តមមានជ័យ៖ នៅវេលាម៉ោង10ព្រឹក នាថ្ងៃទី30 ខែ10 ឆ្នាំ2016 នៅទល់មុខច្រកបៀងជប់រ៉ុន នៃប៉ុស្ថិព្រះប្រឡាយ មានការជួបពិភាក្សានិងសំណេះសំណាលជាមួយទាហានភាគីថៃ ។ ក្នុងនោះសមាសភាពចូលរួមមាន2អង្គភាព ទី1កម្លាំងនគបាលការពារព្រុំដែនគោក ប៉ុស្ថិព្រះប្រឡាយ ចំនួន 8នាក់ ដឹកនាំដោយលោក វរៈសេនីយ៍ទោ សឿម ផ្នើក មេបញ្ជាការរង វរៈ905 ទី2អង្គភាព កងអនុសេនាធំ លេខ4ផ្នែកសឹករងស្រុកត្រពាំងប្រាសាទ 26 នាក់ ដឹកនាំដោយលោកវរៈសេនីយ៍ទោ ស៊ុន បូរ៉ាន់ មេបញ្ជាការផ្នែកសឹករងស្រុកត្រពាំងប្រាសាទ ។

ចំណែកភាគីថៃមាន3អង្គភាព ទី1ទាហានប៉ារ៉ា 5នាក់ដឹកនាំដោយ លោក អនុសេនីយ៍ទោ ជិក សាំងសាវ៉ាន ការីយាលយ័ ទី2 តំណាងទឹសទី 3 ទី2ទាហានឈុតខ្មៅ 5នាក់ ដឹនាំ ដោយ លោកអនុសេនីយ៍ឯក លាងឆៃយូប៉ាកធំ មេបញ្ជាការកងរយ 2306 ទី3តម្រួត ព្រំដែន 6 នាក់ ដឹកនាំដោយលោក អនុ/ទោ ឆេប៊ូផាន់ មេ/ការកងរយ 224។

ក្នុងកិច្ចជួបគ្នាខាងលើ ខ្លឹមសារក្នុងកិច្ចពិភាក្សានិងសំណេះសំណាល ភាគីទាំង2 លើកយកកិច្ចសហប្រតិបត្តិការណ៍ តាមខ្សែបន្ទាត់ព្រំដែន ដែលជាចំណុចឈរជើងនៅទល់មុខគ្នា ។ ក្នុងនោះភាគគីថៃ សំណូមពរអោយសម្ថកិច្ចព្រំដែនខាងកម្ពុជាជួយទប់ស្កាត់ប្រជាពលរដ្ឋខ្មែរកុំអោយឆ្លងដែនទៅកាប់ឈើក្នងទឺកដីថៃទៀត ហើយសុំអោយកងកំលាំងយើងទាំង2ដែលឈរជើងនៅទល់មុខគ្នាសហការគ្នាអោយបានកាន់តែល្អ ដែលសព្វថ្ងៃកងកំលាំងនិងប្រជាពលរដ្ឋថៃកុំពុងតែកាន់ទុក្ខស្តេចចូលទីវង្គត់ ។

ភាគីកម្ពុជា បានទទួលយកសំណូមពរទាំង2ចំណុចរបស់ភាគីថៃនិងសំណូមពរពេលដេីរល្បាតត្រូវជូនដំណឺងគ្នាទាំងសងខាង ឬពេលល្បាតជួបគ្នាត្រូវដោះមួកគ្រវីជាសញ្ញា និងហាមផ្ទុះអាវុធ ។ ហើយពេលល្បាតជួបប្រជាពលរដ្ឋឆ្លងដែន ចូលក្នងទឹកដីថៃ សូមកុំបាញ់ សូមអោយចាប់បញ្ជូនមកវិញរឺចាប់ដាក់ទោសតាមច្បាប់ប្រទេសចុះ ។ ការពិភាក្សាសំណេះសំណាលរយះពេល1ម៉ោង ដោយចប់នៅម៉ោង11និង00នាទីថ្ងៃត្រង់នាថ្ងៃដដែល ៕

website_news/2016311003.txt · Last modified: 2017/03/13 11:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki