website_news:20170011202

ខ្មែររបួស 10នាក់ ថៃស្លាប់1នាក់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចររថយន្តបុកគ្នា

http://www.pheaktraprak.com/ December 1, 2017

កាលពីថ្ងៃព្រហស្បតិ៍ ទី30 ខែវិច្ឆិកា ឆ្នាំ2017 ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចររវាងរថយន្តដឹកកម្មករខ្មែរបុកនិងរថយន្តបើកបញ្ច្រាសទិសគ្នាគ្រឿងទៀតបណ្តាលឲ្យកម្មករខ្មែរប្រមាណជាង10 នាក់រងរបួសនិងតៃកុងរថយន្តម្នាក់បានស្លាប់។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកគ្នានេះបានកើតឡើងនៅវេលាម៉ោង11:10 នាទី ស្ថិតនៅត្រង់ចំណុចផ្លូវកោង ក្បែរចំការក្រូច មុនដល់កុងត្រូលត្រួតពិនិត្យ ស្រុកសយដាវ ខេត្តចាន់បុរី។

ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថារថយន្តម៉ាកToyota vigos ពណ៌ខ្មៅមួយគ្រឿង បានជ្រុលទៅបុកជាមួយរថយន្តម៉ាកToyota vigos ពណ៌ទឹកប្រាក់ មួយគ្រឿងទៀតយ៉ាងពេញទំហឹងបណ្តាលឲ្យ អ្នករថយន្តvigos ពណ៌ខ្មៅស្លាប់ភ្លាមៗនៅនិងកន្លែងហេតុ និងកម្មករខ្មែរប្រមាណជាង10 នាក់ដែលជិះលើរថយន្តទាំងពីរទៅធ្វើការបេះផ្លែឈើបានរងរបួសធ្ងន់និងស្រាល។

website_news/20170011202.txt · Last modified: 2017/12/04 13:41 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki