website_news:20170011203

អាជ្ញាធរថៃ បង្ក្រាបពលករចំណាកស្រុកខុសច្បាប់ចំនួន 42នាក់

http://www.pheaktraprak.com/ December 1, 2017

កាលពីថ្ងៃព្រហស្បតិ៍ ទី30 ខែវិច្ឆិកា ឆ្នាំ2017 កម្លាំងអាជ្ញាធរថៃប្រចាំខេត្តសង់ក្លា ប្រទេសថៃបានធ្វើការចុះឃាត់ខ្លួនពលករចំណាកខុសច្បាប់ចំនួន42នាក់ នៅក្នុងព្រៃកៅស៊ូមួយកន្លែងស្ថិតនៅខេត្តសង់ក្លា។ ហេតុការណ៍ឃាត់ពលករចំណាកខុសច្បាប់នេះបានកើតឡើងនៅភូមិ9 ឃុំណ៎ម៉ៃថៃ ស្រុកចាក់ណាក់ ខេត្តសង់ក្លា ក្នុងកិច្ចព្រឹត្តិបត្រការណ៍នេះសមត្ថកិច្ចថៃឃាត់ខ្លួនបានពលករខុសច្បាប់ប្រុសស្រីសញ្ជាតិមីយ៉ាន់ម៉ាចំនួន42នាក់ ខណៈពេលកំពុងលាក់ខ្លួននៅក្នុងចំការកៅស៊ូរបស់ពលរដ្ឋថៃ។

ប្រភពពីពលករភូមាម្នាក់ក្នុងចំណោម42នាក់ បានសារភាពប្រាប់សមត្ថកិច្ចថៃបានឲ្យដឹងថាពួកគេទាំងគ្នា បានធ្វើដំណើរឆ្លងដែនខុសច្បាប់ចូលប្រទេសថៃតាមរយៈខេត្តរ៉ាក់ណងដើម្បីស្វែងរកការងារតាមរោងចក្រធ្វើ តែក៏ត្រូវសម្ថកិច្ចថៃចុះមកចាប់ខ្លួនមុន បច្ចុប្បន្នពលករភូមាខុសច្បាប់ទាំងអស់ត្រូវសមត្ថកិច្ចថៃធ្វើការចោទប្រកាន់ពីបទឆ្លងដែនខុសច្បាប់ដោយគ្មានលិខិតអនុញ្ញាត និងកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

website_news/20170011203.txt · Last modified: 2017/12/04 13:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki