website_news:20170011204

ចាប់ផ្តើមហើយ យុទ្ធនាការចុះត្រួតពិនិត្យឯកសារពលករចំណាកស្រុកខុសច្បាប់

http://www.pheaktraprak.com/ November 30, 2017

កាលពីថ្ងៃព្រហស្បតិ៍ ទី30 ខែវិច្ឆិកា ឆ្នាំ2017នេះ កម្លាំងអាជ្ញាធរមូលដ្ឋានស្រុកបានផែវ ខេត្តណាខនប៉ាធុម ប្រទេសថៃ បានដឹកនាំកម្លាំងអាជ្ញាធមូលដ្ឋានប្រមាណ50នាក់ ចុះត្រួតពិនិត្យឯកសារធ្វើការរបស់ពលករបរទេសដែលកំំពុងធ្វើការនៅ តាមរោងចក្រ សហគ្រាសនាក្នុងខេត្តណាខនប៉ាធុមប្រទេសថៃ ដើម្បីទប់ស្កាត់ពលករចំណាកស្រុកខុសច្បាប់។

ប្រភពពីលោកអភិបាលស្រុកបានផែវ បានមានប្រសាសន៍ថា កិច្ចព្រឹត្តិបត្រការណ៍ចុះត្រួតពិនិត្យឯកសារពលករបរទេសលើកនេះ គឺដើម្បីស្រង់ស្ថិតិរបស់ពលករដែលមិនបានត្រួតសញ្ជាតិ និងទប់ស្កាត់ពលករខុសច្បាប់ ដែលគ្មានលិខិតអនុញ្ញាតធ្វើការ ដែលកំពុងលាក់ខ្លួនធ្វើការនៅតាមរោងចក្រសហគ្រាសចំនួន ដើម្បីជំរុញឲ្យពួកគេវិលត្រឡប់ទៅស្រុកកំណើតវិញ និងចូលមកធ្វើការវិញតាមរយៈMOUដែលរាជរដ្ឋាភិបាលថៃនិងកម្ពុជាចុះកិច្ចព្រមព្រៀងជាមួយគ្នានាពេលកន្លងមក។

website_news/20170011204.txt · Last modified: 2017/12/04 13:49 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki