website_news:20170102002

ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃបានទទួលពលរដ្ឋខែ្មរចំនួន៤នាក់ដែលចូលទៅក្នុងទឹកដីថៃកាប់ឈើ

(http://www.rasmeinews.com/local) ដោយ ៖សៅវ៉ាន់ឌី ថ្ងៃទី 31 ធ្នូ 2016 ម៉ោង 11:47:AM

(ព្រះវិហារ):កាលពីថ្ងៃទី៣០ខែធ្នូឆ្នាំ២០១៦ ស្ថិតនៅស្រុកជាំក្សាន្តខេត្តព្រះវិហារក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃបានទទួលប្រជាជនខ្មែរចំនួន៤នាក់ ដែលកន្លងមកសមត្ថកិច្ចថៃចាប់ ដែលពលរដ្ឋទាំងនោះចូលទៅក្នុងទឹកដីថៃកាប់ឈើក្រញួងដោយខុសច្បាប់តាមបន្ទាត់ព្រំដែនកម្ពុជាថៃ កាលពីថ្ងៃទី១៨ ខែកក្តដា ឆ្នាំ២០១៥ត្រូវបានសមត្ថកិច្ចចាប់ដាក់ពន្ធនាគារនោះត្រូវបានថៃដោះលែងហើយ។ ក្រុមការងារទំនាក់ទំនងព្រំដែនកម្ពុជាថៃបានឧ្យិដឹងនៅព្រឹកថ្ងៃទី៣១ខែធ្នូនេះថាមនុស្ស៤នាក់ ដែលសមត្ថកិច្ចថៃចាប់ខ្លួនហើយចោទពីបទចូលទៅក្នុងទឹកដីថៃកាប់ឈើក្រញួងដោយខុសច្បាប់នោះមានទី១ឈ្មោះអាបផល្លាភេទប្រុសអាយុ៣០ឆ្នាំ រស់នៅភូមិត្រពាំងត្របែកឃុំរុងរឿងស្រុកថ្ពង់ខេត្តកំពង់ស្ពឺ។ ទី២ឈ្មោះយ៉ូវនាងភេទប្រុសអាយុ៣២ឆ្នាំរស់នៅចំបក់មេឃុំរុងរឿងស្រុកថ្ពង់ខេត្តកំពង់ស្ពឺ។ទី៣ឈ្មោះហ៊នស៊ុងភេទប្រុសអាយុ៤២ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា ទី៤ឈ្មោះពុធសុខមឿនភេទប្រុសអាយុ២៣ឆ្នាំរស់នៅភូមិស្រកកេះឃុំដងទង់ស្រុកដងទង់ខេត្តកំពត។ អ្នកទាំង៤នាក់នោះមុនសមត្ថកិច្ចថៃបានឡើងទៅកាប់ឈើក្រញួងតាមច្រកឈើទាលកង។

លោកអ៊ុនចាន់ដាអភិបាលខេត្តព្រះវិហារលោកបានតែងតែអំពាវនាវដល់ប្រជាពលរដ្ឋមិនថា ពលរដ្ឋក្នុងខេត្តនិងនៅបណ្តាខេត្តនានានោះទេលោកតែងតែមានប្រសាសន៏ថា សូមបងប្អូនកុំចាញ់បោកមេខ្សល់ឧ្យិសោះពីព្រោះគ្រោះថ្នាក់ខ្លាំងណាស់។ រាល់ប្រជុំគណបញ្ជាការឯកភាពខេត្តលោកតែងតែលើកឡើងពីការទប់ស្កាត់រាល់បទល្មើសនានាជាពិសេសការចូលទៅកាប់ឈើក្រញួងដោយខុសច្បាប់ និងរាល់បទល្មើសចរាចរគ្រឿងញៀន ដើម្បីកាពារសន្តិសុខជូនដល់ប្រជាពលរដ្ឋ៕S

website_news/20170102002.txt · Last modified: 2017/08/24 15:27 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki