website_news:20170102005

ពលករខ្មែរស្ថិតក្នុងចំណោមអ្នកស្លាប់ និងរបួសជាង ២០ នាក់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នៅប្រទេសថៃ

(http://www.rasmeinews.com/world) ដោយ ៖កញ្ញាដាលីស ថ្ងៃទី 31 ធ្នូ 2016 ម៉ោង 12:41:PM

មនុស្សបួននាក់បានស្លាប់ និង ២១ នាក់រងរបួសក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ពីរដាច់ដោយឡែកពីគ្នានៅខេត្តភាគខាងកើតចំនួនពីរកាលពីយប់ថ្ងៃសុក្រ និងព្រឹកថ្ងៃសៅរ៍នេះ។ ក្នុងខេត្តត្រាត រថយន្តភីកអាប់មួយគ្រឿងដឹកបន្លែពេញ បានបុកជល់ក្បាលគ្នាជាមួយរថយន្តមួយទៀតក្នុងស្រុកក្លងយ៉ៃនៅម៉ោងប្រហែល ៣.៣០ ព្រឹកថ្ងៃសៅរ៍ទី៣១ធ្នូ ដោយសម្លាប់មនុស្ស ២ នាក់ និងបង្ករបួស ៣ នាក់ផ្សេងទៀត។

អនុសេនីយ៍ឯក ប៉ូលិស លោក ថាណាត ម៉ាងមី នាយរងប៉ុស្តិ៍ប៉ូលិសស្រុកក្លងយ៉ៃបាននិយាយថា ឧបទ្ទវហេតុនេះកើតឡើងនៅគីឡូម៉ែត្រលេខ ៤៥៣ នៅផ្លូវសៃសាមក្នុងតំបន់មែររូដ (Mairood)។ ក្នុងខេត្តឈុនបុរី ពលករចំណាកស្រុកកម្ពុជា ២ នាក់បានស្លាប់ និង ១៨ នាក់ផ្សេងទៀតភាគច្រើនជាកម្ពុជា បានរងរបួស នៅពេលរថយន្តភីកអាប់ ដែលពួកគេកំពុងធ្វើដំណើរ បានបុកជល់ក្បាលគ្នាជាមួយរថយន្តកង់ ១០ ក្នុងស្រុកសយដាវ (Soi Dao) កាលពីយប់ថ្ងៃសុក្រទី៣០ធ្នូ។ ប៉ូលិសបានទៅដល់ទីតាំងកើតហេតុនៅចន្លោះគីឡូម៉ែត្រលេខ ៥៨ និង ៥៩ នៅផ្លូវតាមូន-ក្លងយ៉ៃ ហើយប្រទះឃើញរថយន្តខូចខ្ទេចខ្ទីជាប់ស្ទះលើទ្រូងផ្លូវ។ អ្នកបើកបរឈ្មោះ សក្កា សែឡាវ (Sakda Sae Lao) និង ពលករកម្ពុជា ១៧ នាក់បានរងរបួស និងជាប់ក្នុងរថយន្ត។ ពលករកម្ពុជាពីរនាក់ ប្រុសមួយស្រីមួយ បានស្លាប់ ហើយអ្នកទាំងពីរមានអាយុប្រហែល ៣៥ ដូចគ្នា៕

website_news/20170102005.txt · Last modified: 2017/02/14 13:05 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki