website_news:20170102009

ចិនដាក់ទោសអ្នកជួញដូរគ្រលៀន ចំនួន១៦នាក់ ដោយម្នាក់ៗជាប់ពន្ធគារលើសពី៥ឆ្នាំ

(http://dap-news.com/kh) អាទិត្យ, 01 មករា ២០១៧ 08:47 ប្រែសម្រួល: ម៉ៅ បុប្ផាមករា ID:27

ប៉េកាំង៖ យោងតាមការផ្សព្វផ្សាយព័ត៌មានដោយទូរទស្សន៍ BBC នៅព្រឹកថ្ងៃទី០១ ខែមករា ឆ្នាំ ២០១៧ ថា តុលាការចិន បានសម្រេចផ្តន្ទាទោសដល់ក្រុមអ្នកជួញដូរគ្រលៀនចំនួន១៦នាក់ ដោយឲ្យជាប់ពន្ធាគារក្នុងម្នាក់ៗចាប់ពី៥ឆ្នាំឡើងទៅ ។ ទីភ្នាក់ងារចិនស៊ិនហួ បានឲ្យដឹងថា តុលាការក្នុងស្រុកបានថ្លែងថា ចុងចោទទាំងនោះ ភាគច្រើនមានជំនាញខាងពេទ្យ ដោយបានប្រើប្រាស់បណ្តាញអ៊ីនធើណិត ដើម្បីទាក់ទងអ្នកលក់ និងអ្នកទិញ ។ ក្នុងចំណោមអ្នកទាំងនោះ មានវេជ្ជបណ្ឌិតចំនួន២នាក់ គិលានុបដ្ឋយិកា១នាក់ និងអ្នកចាក់ថ្នាំសន្លប់ ដែលជាអ្នកធ្វើការវះ កាត់ដោយសម្ងាត់ ។ តុលាការបានបញ្ជាក់ដូច្នេះ ។ ចំណែកអ្នកដែលបរិច្ចាគ ជាក្រុមដែលមានទំនាក់ទំនងនឹងក្រុមសង្គមងងឹត ដោយគំរាមចាប់ធ្វើចំណាប់ខ្មាំង ដោយធ្វើការដោះដូរសីរាង្គមួយចំនួនចេញ ៕

website_news/20170102009.txt · Last modified: 2017/02/14 13:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki