website_news:2017010201

ថៃ ជំរុញផ្តល់ភាពស្របច្បាប់ដល់កម្មករបរទេសទាំងអស់ នៅត្រឹមឆ្នាំ២០២០

(http://kleykley.sabay.com) 09-Feb-2017 11:11 am

អ្នកនាំពាក្យក្រសួងការពារជាតិថៃ លោក Kongcheep Tantrawanit បាននិយាយថា រដ្ឋាភិបាល បានប្តេជ្ញាជំរុញផ្តល់ភាពស្របច្បាប់ដល់កម្មករបរទេស ១,៣៤លាននាក់ទៀត នៅត្រឹមឆ្នាំ២០២០។ ការជំរុញបែបនេះ គឺដើម្បីកាត់បន្ថយកម្មករបរទេសដែលខុសច្បាប់នៅក្នុងប្រទេសថៃ ដល់ ០%។ បច្ចុប្បន្ន ថាមានកម្មករបរទេសជាង ២,៦៣លាននាក់ ក្នុងនោះកម្មករដែលស្របច្បាប់មានជាង ១,២៩លាននាក់ប៉ុណ្ណោះ៕

website_news/2017010201.txt · Last modified: 2017/02/10 14:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki