website_news:2017010204

បុរសអង់គ្លេសជាប់ពន្ធនាគារ១៦ឆ្នាំពីបទរំលោភបំពានក្មេងប្រុស

(http://ppt-news.net) ចេញផ្សាយ ថ្ងៃទី 09/02/2017

ថៃ ៖ គ្រូបង្រៀនភាសាអង់គ្លេសចូលនិវត្តន៍ម្នាក់ត្រូវជាប់ពន្ធនាគារយ៉ាងហោចណាស់១៦ឆ្នាំសម្រាប់ បទល្មើសរំលោភផ្លូវភេទលើកុមារនៅប្រទេសថៃនិងចក្រភពអង់គ្លេស។

លោក Mark Frost វ័យ៧០ឆ្នាំបានទទួលស្គាល់បទល្មើសរំលោភផ្លូវភេទ៤៥ករណីលើកុមារចំនួនប្រាំបួននាក់ក្នុងប្រទេសថៃចន្លោះ ឆ្នាំ២០០៩ ដល់ ២០១២ និងកូនសិស្សអង់គ្លេសពីរនាក់ក្នុងទសវត្សរ៍ឆ្នាំ១៩៩០។បទល្មើសរួមមានការរំលោភសេពសន្ថវៈ ហិង្សាផ្លូវភេទនិងញុះញង់ឲ្យមានសកម្មភាពផ្លូវភេទជាមួយកុមារដែលមានអាយុក្រោម១៣ឆ្នាំ។ ជនរងគ្រោះគឺមានអាយុចន្លោះពី១០ទៅ១៥ឆ្នាំ។

នៅឯតុលាការព្រហ្មទណ្ឌក្នុងទីក្រុងឡុងដ៍នៃប្រទេសអង់គ្លេស ចៅក្រម Mark Lucraft បាននិយាយថា ឧក្រិដ្ឋកម្មរបស់គាត់គឺជាការរំលោភបំពានផ្លូវភេទរន្ធត់បំផុត។តុលាការបានលើកឡើងពីរបៀបដែល Frost ចាប់រំលោភក្មេងប្រុសអាស៊ីក្រីក្រនិងលើកទឹកចិត្តពួកគេឲ្យចូលរួមនៅក្នុងការរួមភេទបន្ទាប់ពី ហ្វឹកហាត់ពួកគេជាមួយសាច់ប្រាក់និងស្ករគ្រាប់។

Ruona Iguyovwe មកពីសេវាអយ្យការរដ្ឋបាននិយាយថា “ភស្ដុតាងដែលបង្ហាញដោយព្រះរាជអាជ្ញាក្នុងរឿងក្តីនេះបានគូសបញ្ជាក់ពីផលវិបាកដែលលោក Mark Frost បង្កដល់ជនរងគ្រោះ”។អស់រយៈពេលជាច្រើនឆ្នាំមកនេះ លោក Frost បានកេងប្រវ័ញ្ចម្តងហើយម្តងទៀតលើជនរងគ្រោះវ័យក្មេងទាំងនៅចក្រភពអង់គ្លេសនិងប្រទេសថៃដើម្បីបំពេញចំណង់ផ្លូវភេទរបស់គាត់។

“ល្មើសរបស់លោកបានបង្កឲ្យមានគ្រោះថា្នក់ផ្លូវចិត្តធ្ងន់ធ្ងរដល់កុមារទាំងអស់ដែលគាត់បានរំលោភបំពានខណៈពួកគេជាច្រើននាក់ឥឡូវនេះមានអាយុគ្រប់គ្រាន់ដើម្បីដឹងថាអ្វីដែលបានកើតឡើងចំពោះពួកគេ”។ អង្គការសង្គមជាតិសម្រាប់ការទប់ស្កាត់អំពើឃោរឃៅលើកុមារ (NSPCC) បានជំរុញឲ្យជនរងគ្រោះផ្សេងទៀតដើម្បីបង្ហាញពីការពិតកាន់តែលម្អិត៕

website_news/2017010204.txt · Last modified: 2017/02/10 14:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki