website_news:2017010207

អាជ្ញាធរចិនសង្គ្រោះស្ដ្រីវៀតណាម ៣២នាក់ ករណីជួញដូរផ្លូវភេទ

http://wmc.org.kh/archives ដោយ៖ ជុំ ជោគជាតា | ថ្ងៃទី 10 កុម្ភៈ 2017 | ម៉ោង 9:21 AM

នគរបាលចិនបានសង្គ្រោះស្ដ្រីវៀតណាម ៣២ នាក់ ដែលពួកគេត្រូវបានលក់ជាថ្នូរមួយ ទៅឱ្យម្ចាស់កសិដ្ឋាននៅប្រទេសចិន ។ អាជ្ញាធរចិនបាននិយាយថា ការសង្គ្រោះស្ដ្រីវៀតណាមទាំងនេះ ធ្វើឡើងក្នុងប្រតិបត្តិការទប់ស្កាត់ការជួញដូរមនុស្ស ។

អាជ្ញាធរបាននិយាយទៀតថា ក្នុងប្រតិបត្តិការនេះ គេចាប់បានជនសង្ស័យ ៧៥ នាក់ ដែលពួកគេកំពុងនាំស្ដ្រីវៀតណាមទាំងនោះ ទៅខេត្ត Yunnan ភាគនិរតីនៃប្រទេសចិន។

ការជួញដូរមនុស្ស និងការជួញដូរស្ដ្រីនៅប្រទេសចិនត្រូវបានចាត់ទុកថា ជាបទឧក្រិដ្ឋធំមួយ ហើយជនដែលជាប់ពិរុទ្ធក្នុងករណីនេះនឹងត្រូវផ្ដន្ទាទោសធ្ងន់ធ្ងរ។ តាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ចិន CCTV ស្ដ្រីវៀតណាម ៣២នាក់នេះ នឹងត្រូវបញ្ចូនទៅកាន់ប្រទេសវៀតណាមវិញ។ កាលពីឆ្នាំ ២០១២ អាជ្ញាធរចិនបានចាប់បញ្ចូនស្ដ្រីបរទេសដែលត្រូវបានគេជួញដូរនៅប្រទេសចិនឱ្យទៅប្រទេសពួកគេវិញ មានចំនួន ១២៨១នាក់ ៕

website_news/2017010207.txt · Last modified: 2017/02/10 15:12 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki