website_news:2017010208

រយះពេល២ថ្ងៃភាគីថៃបញ្ជូនសាកសពពលករខ្មែរស្លាប់ដោយជំងឺ២នាក់តាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត

http://police.gov.kh/blog 8:55 am 10 កុម្ភះ 2017 11

បន្ទាយមានជ័យ ៖ រយះពេល២ថ្ងៃភាគីថៃ បញ្ជូនសាក សពពលករខ្មែរស្លាប់ដោយជំងឺ២នាក់ ប្រគល់ជូនសាច់ញាតិ ទទួលយកតាមតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យ។

លោក វួច អូន ប្រធានស្នាក់ការច្រកទ្វារអន្តរជាតិ ប៉ោយប៉ែតបានប្រាប់ថា ភាគីថៃបាន ប្រគល់ជូន សាកសព ពលករខ្មែរ២នាក់ស្លាប់ដោយជំងឺរយះពេល២ថ្ងៃនៅវេលាម៉ោង៣.៥០នាទី ល្ងាច ថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៧បានបញ្ជូន សាកសបដែលស្លាប់ឈ្មោះ ធាន គឹមសត់ ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិបាក់មែក ឃុំថ្នល់ទទឹង ស្រុកបាកាន ខត្តពោធិ៍សាត ដែលធ្វើការជាកម្មករ សំណង់នៅខេត្តឈុនបូរី (ប្រទេសថៃ) បានស្លាប់ដោយជំងឺកាលពីថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៧ ។

លោកបានបញ្ជាក់ថា នៅវេលាម៉ោង២និង៥០នាទីរសៀល ថ្ងៃទី៧ ខែកុម្ភះ ឆ្នាំ២០១៧ ភាគីថៃ បានបញ្ជូនសាកសព ពលករខ្មែរដែលស្លាប់ដោយខ្យល់គោសាកសបឈ្មោះ អ៊ឹម ធឿត ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិអូរវែង ឃុំតាប៉ែន ស្រុកស្វាយចេក ដែលធ្វើការជាកម្មករសំណង់នៅខេត្ត រ៉ាក់យ៉ង (ប្រទេសថៃ) បានស្លាប់ដោយខ្យល់គរ កាលពីថ្ងៃទី៦ ខែកុម្ភះ ឆ្នាំ២០១៧ ។ លោក វួច អូន បានបញ្ជាក់ថា សាកសពពលកខ្មែរ ដែលស្លាប់ត្រូវបានភាគីថៃបញ្ជូនមកតាមច្រកទ្វារអន្តរជាតិ ប៉ោយប៉ែត នេះតាមរយះស្ថានអគ្គកុងស៊ុលសហការជាមួយ អាជ្ញាធរពាក់ព័ន្ធថៃដែលបញ្ជូនតាម ច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យអោយសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

website_news/2017010208.txt · Last modified: 2017/08/24 15:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki