website_news:2017010301

បង្ក្រាបផ្ទះម៉ាស្សា បង្កប់សេវាបម្រើផ្លូវភេទ និងសេពគ្រឿងញៀន ឃាត់ជនសង្ស័យប្រុសស្រី៧នាក់

https://kohsantepheapdaily.com.kh/ ដោយ ៖ ម៉េង ធា ថ្ងៃអង្គារ ទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ម៉ោង ២០:៥៤

រាជធានីភ្នំពេញ ៖ ផ្ទះកោសជប់ និងម៉ាស្សា បង្កប់សេវា បម្រើផ្លូវភេទ និងសេពគ្រឿងញៀន យីហោ(៥២៧) ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្នុងភូមិឃ្លាំងសាំង សង្កាត់ឬស្សីកែវ ត្រូវបានកម្លាំងនគរបាលខណ្ឌឫស្សីកែវ ចុះបង្ក្រាបដោយឃាត់ជនសង្ស័យ ស្រី ប្រុសចំនួន៧នាក់ និងដកហូតបានថ្នាំញៀនចំនួន៣កញ្ចប់ ស្រោមអនាម័យ និងឧបករណ៍ប្រើប្រាស់គ្រឿងញៀនមួយចំនួនខណៈនោះ ម្ចាស់ហាងបានគេចខ្លួនបាត់ដោយសុវត្ថិភាព។ ប្រតិបត្តិការនេះធ្វើឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧ ដឹកនាំដោយលោកវរៈសេនីយ៍ត្រី អ៊ីវ ឈុនផេង អធិការរងនគរបាលខណ្ឌឬស្សីកែវ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន ១.ឈ្មោះ ជួន ស្រីពៅ អាយុ៤១ឆ្នាំ,២.មានឈ្មោះ ភុំភាព ភេទស្រី អាយុ៣០ឆ្នាំ ៣.ឈ្មោះ សោ ស៊ន់ ភេទប្រុស អាយុ៥៤ឆ្នាំ,៤.ឈ្មោះ ជា សុវណ្ណ ភេទស្រីអាយុ២៧ឆ្នាំ ៥.ឈ្មោះ រី ស្រីអូន ភេទស្រី អាយុ៣១ឆ្នាំ ៦.ឈ្មោះ អីត សីមេះ ភេទស្រី អាយុ២១ឆ្នាំ ៧.ឈ្មោះ សុខ វី អាយុ៣០ឆ្នាំ។ តាមសម្ដីនគរបាល ខណ្ឌឬស្សីកែវ បានឲ្យដឹងថា ទីតាំង កោសជប់ និងម៉ាស្សា បានដំណើរការជាយូរ មកហើយ ដោយលួចលាក់បម្រើសេវាកម្មផ្លូវភេទ ជួញដូរ និងប្រើប្រាស់គ្រឿងញៀន។

ដោយមានការស្រាវជ្រាវពីនគរបាលខណ្ឌ សមត្ថកិច្ចក៏បានឈានដល់ការឆែកឆេរ និងឃាត់ខ្លួន នារីជាអ្នកបម្រើសេវា បញ្ជូនទៅសាកសួរ។ នៅក្នុងការឆែកឆេរ សមត្ថកិច្ចក៏បានដកហូតវត្ថុតាងមួយចំនួន ។ ជនសង្ស័យប្រុសស្រីទាំង៧នាក់ រួមនឹងវត្ថុតាងត្រូវសមត្ថកិច្ចបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញចាត់ការតាមច្បាប់៕

website_news/2017010301.txt · Last modified: 2017/03/01 10:44 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki