website_news:2017010305

ក្រសួងការបរទេស៖ ឆ្នាំ២០១៦ ពលរដ្ឋខ្មែរ៣៦៦នាក់ ត្រូវបានជួញដូរ ទៅក្រៅប្រទេស

http://freshnewsasia.com/index 2017-02-28

(ភ្នំពេញ)៖ យ៉ាងហោចណាស់ មានពលរដ្ឋខ្មែរ៣៦៦នាក់ ត្រូវបានរកឃើញថា បានរងគ្រោះដោយការជួញដូរ ទៅក្រៅ ប្រទេស នៅក្នុងឆ្នាំ២០១៦ កន្លងទៅនេះ។ នេះបើតាមរបាយការណ៍ ដែលចេញផ្សាយដោយ ក្រសួងការបរទេស និងសហប្រតិ បត្តិការអន្តរជាតិ នៅក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០១៦ និងលើកទិសដៅសម្រាប់ឆ្នាំ២០១៧ នាថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

តាមរបាយការណ៍ ដែលចេញផ្សាយដោយ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបញ្ជាក់ឲ្យដឹងទៀតថា ជាការគួរឲ្យកត់សម្គាល់ក្នុងឆ្នាំ២០១៦ កម្ពុជា បានបញ្ជូនពលករខ្មែរ ទៅធ្វើការនៅក្រៅប្រទេសមានចំនួន៨៥,៥៧៦នាក់។ នៅក្នុង ឆ្នាំ២០១៦ ក្រសួងការបរទេស ក៏បានធ្វើការជួយសង្គ្រោះ និងធ្វើមាតុភូមិនិវត្តន៍ពលរដ្ឋខ្មែរ ពីបទេសសរុបចំនួន៨១៥នាក់ ដោយនៅក្នុងនោះមាន ជនរងគ្រោះដោយអំពើជួញដូរមនុស្សមានចំនួន៣៦៦នាក់៕

website_news/2017010305.txt · Last modified: 2017/03/01 10:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki