website_news:2017010306

ពលរដ្ឋខ្មែររងគ្រោះ៣នាក់ នឹងវិលត្រលប់មកកម្ពុជានៅថ្ងៃស្អែក ក្រោយអន្តរាគមន៍ ពីស្ថានទូតកម្ពុជានៅម៉ាឡេស៊ី

http://www.freshnewsasia.com/index 2017-03-01

(ភ្នំពេញ)៖ ពលរដ្ឋខ្មែររងគ្រោះ៣នាក់ នឹងវិលត្រលប់មកកម្ពុជាវិញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ស្អែកនេះ ក្រោយទទួលបានការអន្តរាគមន៍ ពីស្ថានទូតកម្ពុជា នៅម៉ាឡេស៊ី។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចុះផ្សាយថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៧នេះ។

សេចក្តីប្រកាសព័ត៌មានដដែលបានបញ្ជាក់ឲ្យដឹងថា ពលរដ្ឋខ្មែររងគ្រោះ៣នាក់ រួមមាន៖ ទី១៖ ពលការិនី ស.ស.ក អាយុ៤៥ឆ្នាំ មកពីស្រុកកៀនស្វាយ ខេត្តកណ្តាល និង ទី២៖ ស្វាមី ឈ្មោះ ម.ប.ធ អាយុ៣៣ឆ្នាំ មកពីខេត្តត្បូងឃ្មុំ ទី៣៖ ពលករ ជ.ប.ធ អាយុ៣៣ឆ្នាំ មកពីស្រុកស្រែអំបិល ខេត្តកោះកុង។

ពលរដ្ឋខ្មែររងគ្រោះ៣នាក់ នឹងមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៧ វេលាម៉ោង ០៧៖៥០នាទីព្រឹក តាមរយៈជើងហោះហើរ AK536៕

website_news/2017010306.txt · Last modified: 2017/03/01 17:01 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki