website_news:2017010501

អាជ្ញាធរថៃដោះលែងអ្នកទោសខ្មែរ៥នាក់ប្រគល់ឱ្យកម្ពុជាវិញ

(http://ppt-news.net) គេហទំព័រភ្នំពេញថ្មី ចេញផ្សាយ ថ្ងៃទី 05/01/2017

ខេត្តឧត្តរមានជ័យ ៖ ក្រុមអាជ្ញាធរថៃបានធ្វើការដោះលេងអ្នកទោសខ្មែរ៥នាក់ដែលជាប់ពាក់ព័ន្ធពីបទឆ្លងដែនខុសច្បាប់កាប់ឈើគ្រញួង កាលពីវេលាម៉ោង៥ល្ងាច់ថ្ងៃទី៤ ខែមករា ឆ្នាំ២០១៦ ស្ថិតនៅភូមិជើងភ្នំ ឃុំត្រពាំងប្រីយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ។ អ្នកទោសខ្មែរទាំង៥នាក់ទី១ឈ្មោះឈិន វិតភេទប្រុសអាយុ៣២ឆ្នាំរសនៅភូមិត្រាំខ្នាឃុំកំពុងស្វាយ ខេត្តកំពុងធំថៃចាប់ខ្លួននូវថ្ងៃទី៥មិនា២០១៥ ទី២ឈ្មោះចាន់ សុខា ភេទប្រុស អាយុ៣៨ឆ្នាំ រសនៅភូមិប្រវង្ស ឃុំតាផេន ស្រុកត្រាំកក់ ខេត្តតាកែវ ថៃចាប់ខ្លួននូវថ្ងៃទី៥ឧសភា២០១៥ ទី៣ឈ្មោះស៊ើង ធួនភេទប្រុសអាយុ៣៨ឆ្នាំរសនៅភូមិត្រពាំងក្រៅ ឃុំប្រាំបីមុំ ស្រុកថ្ពង ខេត្តកំពុងស្ពឺ ថៃចាប់ខ្លួននៅថ្ងៃទី៥កុម្ភះ២០១៥ ទី៤ឈ្មោះនឹម វង្សភេទប្រុសអាយុ៣៨ឆ្នាំរសនៅភូមិថ្មី ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ថៃចាប់ខ្លួននៅថ្ងៃទី៤ឧសភា២០១៥ ទី៥ឈ្មោះជួប វុនភេទប្រុសអាយុ៥៣ឆ្នាំរសនៅភូមិសាលាទំនប់ ឃុំករកោះ ស្រុកជីក្រែង ខេត្តកំពុងធំ ទាំង៥នាក់នេះឆ្លងដែនចូលតាមច្រកក្បាលអូរស្វាយ ភូមិឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ជាប់គុកនូវខេត្តស៊ីសាកេតប្រទេសថៃ។

មន្ត្រីដែលបម្រើការងារនៅមាត់ច្រកទ្វារអន្តរជាតិជាំបានឱ្យដឹងថា អ្នកទោសខ្មែរទាំង៥នាក់បន្ទាប់ពីបានទទួលពីក្រុមអាជ្ញាធរថៃនោះ ខាងសមត្តកិច្ចកម្ពុជាបានធ្វើការអប់រុំណែនាំរួចឱ្យវឹលត្រឡប់ទៅជួបជុំក្រុមគ្រួសារវិញនាថ្ងៃដដែល។គួរំលឹកថា នាពេលសព្វថ្ងៃនេះក្រុមអាជ្ញាធរថៃបានធ្វើការដោះលេងអ្នកទោសខ្មែរដែលឆ្លងដែនកាប់ឈើគ្រញួងជាបន្តបន្ទាប់ ដោយឡែកក្រុមអាជ្ញាធរ នឹងសមត្តកិច្ច កងកំលាំងកម្ពុជាដែលការពារតាមបន្ទាត់ព្រំដែនកម្ពុជា ថៃហាក់បីដូចជាគ្មានប្រសិទ្ធិភាពក្នុងការបង្ក្រាប នឹងទប់ស្កាត់នូវតែកើតមានយ៉ាងគគ្រឹកគគ្រេងពលរដ្ខ្មែរឆ្លងដែនកាប់ឈើគ្រញួងជាដដែល៕

website_news/2017010501.txt · Last modified: 2017/09/06 13:58 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki