website_news:2017010502

សាកសពពលករខ្មែរ៥នាក់ហើយដែលថៃបញ្ជូនចេញនៅដើមឆ្នាំ២០១៧

(http://ppt-news.net) គេហទំព័រភ្នំពេញថ្មី ចេញផ្សាយ ថ្ងៃទី 05/01/2017

ខេត្តបាត់ដំបង ៖ ពលករខ្មែរបានស្លាប់កើនដល់៥នាក់ហើយ នៅក្នុងទឹកដីថៃក្នុងហេតុការណ៍ផ្សេងៗគ្នា ត្រូវបានបញ្ជួនមកស្រុកវិញនៅដើមឆ្នាំ២០១៧នេះ ។

ប្រភពព៌តមានពីកម្លាំងកងរាជអាវុធហត្ថខេត្តបាត់ដំបងបានអោយដឹងថា នៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៧នេះអាជ្ញាធរថៃបានបញ្ជួនសាកសពពលករខ្មែរចំនួន២នាក់ទៀតកាត់តាមច្រកទ្វាអន្តរជាតិដូងដើម្បីប្រគល់អោយសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។ សាកសពជនរងគ្រោះ

ទី១ មានស្រុកកំណើតនៅភូមិតាប៉ុន ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យឈ្មោះតែង សារី ភេទប្រុស អាយុ២៥ឆ្នាំ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍បញ្ជួនដល់ព្រំដែននៅម៉ោង១២.៣០នាទី និងម្នាក់ទៀតឈ្មោះនួន វ៉ាន់ឆៃ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិ ឃុំ ស្រុកបវេល ខេត្តបាត់ដំបងស្លាប់ក្នុងខេត្តគូរ៉ាត ប្រទេសថៃដោយសាររបួសលើដោះខាងឆ្វេងបញ្ជួនដល់ច្រកទ្វាព្រំដែននៅម៉ោង១១.៣០នាទីរំលងអាធ្រាត។

គួរបញ្ជាក់ថា រយះពេល៤ថ្ងៃចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៤ដើមឆ្នាំ២០១៧នេះមានពលករខ្មែរដែលស្លាប់ក្មុងទឹកដីថៃចំនួន៥នាក់ហើយត្រូវបានបញ្ជួនត្រឡប់មកស្រុកកំណើតវិញតាមច្រកទ្វាអន្តរជាតិដូង ស្រុកកំរៀង ខេត្តបាត់ដំបង៕

website_news/2017010502.txt · Last modified: 2017/09/06 13:59 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki