website_news:20170106003

ស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់នៅហេតុការណ៍គ្រោះថ្នាក់ចរាចរ រវាងរថយន្តដឹកពលករខ្មែរ ចំណាកស្រុក បើកបុកជាមួយរថភ្លើងនៅក្នុងប្រទេសថៃ

http://www.khmer-chonburi.com/archives/ 01 JUN 2017 ខ្មែរ បាត់ដំបង

មានករណីរថយន្តដឹកពលករខ្មែរចំណាកស្រុកមួយគ្រឿងបាន បើកបុកជាមួយរថភ្លើងមួយខ្សែ បណ្ដាលឲ្យស្ដ្រីពលករខ្មែរម្នាក់ដែលជិះនៅខាងក្នុងបានស្លាប់ បាត់បង់ជីវិតនិងបុរសម្នាក់ទៀតបានរងរបួសធ្ងន់។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង09:52នាទីយប់នៅថ្ងៃពុធទី31 ខែឧសភា ឆ្នាំ2017 ស្ថិតនៅក្នុង ត្រងភូមិ ដនស៊ីម៉ែន មូ2 ឃុំណងបួរ-បានផូរ ខេត្តឆាកឈើងសៅ ប្រទេសថៃ កន្លែងកើតហេតុសមត្ថកិច្ចថៃ ប្រទះរថយន្ត ម៉ាកToyota visgo ព៌ណ៌សរ ពាក់ស្លាកលេខ(บธ9224 ស្រះកែវ) បានបុកជាមួយរថភ្លើង ដឹកទំនិញមួយខ្សែរ បណ្ដាលឲ្យស្រ្តីពលករខ្មែរម្នាក់ដែលអង្គុយនៅខាងក្នងរថយន្ដបានស្លាប់ និងបុរសម្នាក់ទៀតរងរបួសធ្ងន់ ហើយនៅមានពលករខ្មែរមួយចំនួនដែលអង្គុយនៅក្នុងខេបខាងក្រោយអ្នកបើកបរបាននាំគ្នារត់គេចខ្លួនព្រមទាំងអ្នកបើកបររថយន្តកើតហេតុផងដែរ។ បច្ចុប្បន្នសមត្ថកិច្ចថៃកំពុងធ្វើការជួយសង្រ្គោះជនរងគ្រោះនិងយកសាកសពស្ដ្រីដែលស្លាប់ទៅរក្សាទុកនៅមន្ទីពេទ្យដើម្បីរងចាំបញ្ជូនយកទៅអោយ សញ្ជាតិយកទៅធ្វើបុណ្យតាមប្រពៃណី។

website_news/20170106003.txt · Last modified: 2017/06/01 16:21 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki