website_news:20170106005

ស្ថានតំណាងកម្ពុជា ប្រចាំវៀតណាម សម្របសម្រួល ជួយដល់ពលករខ្មែរ ១៧នាក់

http://www.daem-ampil-news.html ថ្ងៃពុធ, ៣១ ឧសភា ២០១៧ 17:31 ដោយ: ដើមអម្ពិល ID:014

ភ្នំពេញ៖ ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសវៀតណាម បានរាយការណ៍ជូនក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ថាមានពលករខ្មែរចំនួន ១៧នាក់ ត្រូវបាននគរបាលសមុទ្រវៀតណាមឃាត់ខ្លួន កាលពីថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៧ ក្នុងពេលឃាត់នាវារបស់ថៃ៣គ្រឿង (VOR LUCKY, BPP3, HAKUYO MARU) និងនាវានេសាទវៀតណាម ៤គ្រឿង ដែលកំពុងធ្វើសកម្មភាពជួញដូរ និងដឹកជញ្ជូនប្រេងខុសច្បាប់ នៅក្នុងដែនសមុទ្រវៀតណាម។

បើតាមលោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឲ្យដឹងនៅរសៀលថ្ងៃទី៣១ ឧសភានេះថា បច្ចុប្បន្នពលករខ្មែរទាំង១៧នាក់ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅលើកោះ Phu Quoc ខេត្ត Kien Giang ប្រទេសវៀតណាម។

ពលករខ្មែរទាំងនោះ ទី១. ឈ្មោះ ស្នាអាយុ ៣០ឆ្នាំមកពីខេត្តសៀមរាប, ទី២. ឈ្មោះ ប៉ុនអាយុ ៣៥ឆ្នាំមកពីខេត្តសៀមរាប, ទី៣. ឈ្មោះ សុធាអាយុ ២៤ឆ្នាំមកពីខេត្តសៀមរាប, ទី៤. ឈ្មោះ ទួលអាយុ ២៣ឆ្នាំមកពីខេត្តសៀមរាប, ទី៥. ឈ្មោះ ចិន វិនអាយុ ២៥ឆ្នាំមកពីខេត្តសៀមរាប, ទី៦. ឈ្មោះ អ៊ុ វុធអាយុ ៣៥ឆ្នាំមកពីខេត្តសៀមរាប, ទី៧. ឈ្មោះ កេង ហឿអាយុ ៣៤ឆ្នាំមកពីខេត្តសៀមរាប, ទី៨. ឈ្មោះ ឌឿង ភីអាយុ ២៦ឆ្នាំ មកពីខេត្តសៀមរាប, ទី៩. ឈ្មោះ គង់ រ៉ាអាយុ ២៤ឆ្នាំមកពីខេត្តសៀមរាប, ទី១០. ឈ្មោះ ហុង សុភាពអាយុ ៣០ឆ្នាំមកពីខេត្តសៀមរាប,ទី១១. ឈ្មោះ ផាតអាយុ ២៥ឆ្នាំមកពីខេត្តសៀមរាប,ទី១២. ឈ្មោះ សួលអាយុ ៥០ឆ្នាំមកពីខេត្តកំពង់ធំ, ទី១៣. ឈ្មោះ សៀតអាយុ ១៨ឆ្នាំមកពីខេត្តកំពង់ធំ, ទី១៤. ឈ្មោះ វៀមអាយុ ២៥ឆ្នាំ មកពីខេត្តកំពង់ធំ, ទី១៥. ឈ្មោះ អេង ធួលអាយុ ២៣ឆ្នាំមកពីខេត្តកំពង់ចាម, ទី១៦. ឈ្មោះ ឆាតអាយុ ៣៥ឆ្នាំមកពីខេត្តកំពង់ចាម និងទី១៧.ឈ្មោះ គា ធីអាយុ ៣៨ឆ្នាំមកពីខេត្តកោះកុង។

ក្រោយទទួលបានដំណឹង ពីការឃាត់ខ្លួននេះ ស្ថានទូតបានជូនដំណឹង និងស្នើស្ថានអគ្គកុងស៊ុលកម្ពុជា ប្រចាំទីក្រុងហូជីមិញ ចុះទៅជួបសួរសុខទុក្ខ ពលករខ្មែរទាំង ១៧នាក់ និងសម្របសម្រួលជាមួយ អាជ្ញាធរវៀតណាម ដើម្បីរៀបចំមាតុភូមនិវត្តន៍ ពួកគាត់មកកម្ពុជាវិញ៕

website_news/20170106005.txt · Last modified: 2017/06/01 16:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki