website_news:2017010801

លោកជំទាវ យក់ សុខា អញ្ជើញចូលរួមពិធីបើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការស៊ើបអង្កេត បទល្មើសជួញដូរមនុស្ស

http://police.gov.kh/blog/ 5:19 pm 31 កក្កដា 2017

ភ្នំពេញ ៖ លោកជំទាវ ឧត្តមសេនីយ៍ឯក យក់ សុខា អគ្គស្នងការរងនគរបាលជាតិបានអញ្ជើញចូលរួមជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធី នៃស៊ើបអង្កេតបទល្មើសជួញដូរមនុស្ស នៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧ នៅនាយកដ្ឋានជួញដូរមនុស្សនិងការពារនីតិជន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

នាឱកាសនោះដែរលោកលោកស្រី Mary Heller ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការ IJM បានមានប្រសាសន៍ថា លោកស្រីពិតជាមានកិត្តិយសខ្លាំងណាស់ដែលបានចូលរួមក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពីនីតិវិធីនៃការស៊ើបអង្កេត បទល្មើសជួញដូរមនុស្ស។ លោកស្រីបន្តថាអង្គការ IJM បានសហការជាមួយកម្លាំងនគរជាតិកម្ពុជាអស់រយៈពេលជាង១៣ឆ្នាំកន្លងមកហើយ ដែលបានផ្តល់នូវវគ្គបណ្តុះបណ្តាលដ៏មានប្រសិទ្ធភាព ផ្តល់ជំនាញបច្ចេកទេសនិងយុទ្ធសាស្ត្ររបស់មន្ត្រីនគរបាល ហើយការបណ្តុះបណ្តាលរបស់យើងក៏បានទទួលព័ត៌មានក្នុងការបង្ក្រាបជាក់ស្តែងនិងបានសហការកម្លាំងនគរបាលនាយកដ្ឋាននគរបាលជួញដូរមនុស្សនិងនីតិជន ជាពិសេសមន្ត្រីសង្គមកិច្ចនិងអង្គការសង្គមស៊ីវិលជាដៃគូរផងដែរ។

អស់រយៈពេលជាង១៣ឆ្នាំកន្លងមកនេះ ការសហការក៏បាននាំឲ្យយើងជួយសង្គ្រោះជនរងគ្រោះនិងចាប់ជនសង្ស័យមកផ្តន្ទាទោស រាប់រយនាក់។ លោកស្រីមានជំនឿថាវគ្គសិក្សាជាវគ្គសិក្សាលំដាប់ពីភពលោកនិងការចងក្រងឯកសារនានា។ ដើម្បីឲ្យទទួលបានជោគក្នុងវគ្គបណ្តុះបណ្តាលនេះអង្គការIJM ត្រូវមានទំនាក់ទំនងល្អជាមួយរាជបណ្ឌិតនគរបាលនិងនាយកដ្ឋានជួញដូរមនុស្សនិងនីតិជននិងមានឧត្តមពីអង្គការ (USAID ) តាមរយៈWINROCK។

លោកជំទាវបានមានប្រសាសន៍ថាវគ្គបណ្តុះបណ្តាលនេះមានគោលបំណងសំខាន់គឺបង្កើតសមត្ថភាពមន្ត្រីជំនាញប្រឆាំងការជួញដូរមនុស្ស ឲ្យក្លាយទៅជាគ្រូបង្គោលដែលមានសមត្ថភាពជំនាញប្រឆាំងការជួញដូរមនុស្សពិសេសលើនិតិវិធីនៃការស៊ើបអង្កេតលើការជួញដូរមនុស្សនិងនីតិជនចែករំលែកចែកបទពិសោធដល់មន្ត្រីនគរបាលជំនាន់ក្រោយ។ ជាចុងក្រោយលោកជំទាវ សូមថ្លែងអំណរគុណដល់អង្គការIJM ជានិច្ចកាលតែងតែមានសហប្រតិបត្តិការគ្នាកន្លងមកបានជាមួយនាយកដ្ឋានប្រឆាំងការជួញដូរមនុស្សនិងនិងការពារនីតិជន ទាំងការងារស៊ើបអង្កេតនិងប្រមូលភស្តុតាង ការបង្ក្រាបនិងការជួយសង្គ្រោះជនរងគ្រោះក៏ដូចជាការងារពង្រឹងសមត្ថភាពមន្ត្រីនគរបាលជាតិកម្ពុជា ៕

website_news/2017010801.txt · Last modified: 2017/09/11 15:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki