website_news:2017010802

នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រកាសថា មិនមានករណីចាប់ក្មេងដូចការបង្ហោះតាម Facebook នោះទេ

http://police.gov.kh/blog/ 2:23 pm 31 កក្កដា 2017

ភ្នំពេញ ៖ អគ្គស្នងការរងនគរបាលជាតិ ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បានប្រកាសថា មិនមានករណីចាប់ក្មេង ដូចការបង្ហោះតាមបណ្ដាញសង្គម Facebook នោះទេ ហើយការបង្ហោះនេះគឺជាការមួលបង្កាច់មករាជរដ្ឋាភិបាល ក៏ជាកម្លាំង សមត្ថកិច្ចតែប៉ុណ្ណោះ។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ នៅអគ្គស្នងការដ្ឋាននគរបាជាតិ ឯកឧត្តម នាយឧត្តម សេនីយ៍ គៀត ច័ន្ទថារិទ្ធ ថ្លែងយ៉ាងដូច្នេះថា រយៈពេលជាងមួយខែកន្លងមកនេះ មានជន មានក្រុម ដែលមានចេតនាមិនល្អ មួយចំនួន បាននាំគ្នាបំផុស ឬក៏ផ្សាយព័ត៌មានមិនពិតទាក់ទងនឹងការថា មានក្រុមដើរចាប់កូនក្មេងដើម្បីយកទៅនេះ យកទៅ នោះ ដែលព័ត៌មាននេះគឺជាព័ត៌មានមិនពិតនោះទេ យើងខ្ញុំតំណាងឲ្យកងកម្លាំងនគរបាលជាតិ ជំនួសមុខឲ្យថ្នាក់ដឹកនាំ ក៏ដូចជាសម្ដេចក្រឡាហោម ស ខេង សូមអះអាងថា មិនមានរឿងនេះទេ។

ឯកឧត្តម នាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ បញ្ជាក់ថា “ រឿងករណីចាប់ក្មេងនេះ អាចនិយាយបានថា ជាចេតនា អាក្រក់មួយ ធ្វើឲ្យប៉ះពាល់សង្គម… ហើយយើងនឹងបើកការស៊ើបអង្កេតរកការពិត ប៉ុន្តែមិនមែនថា យើងមិនជឿ នោះទេ និយាយជារួម គឺយើងបានប្រជុំក្រោមបញ្ជា ឯកឧត្តម នាយឧត្តមសេនីយ៍ នេត សាវឿន បានដាក់ផែនការ ឲ្យមន្រ្តីធ្វើរឿងនេះ ប្រសិនព័ត៌មានផ្សាយមិនពិតវិញនោះ យើងអាចមានវិធានការតាមច្បាប់ ឬស្រាវជា្រវរកប្រភព អ្នកដែលចុះផ្សាយ ”។

ឯកឧត្តម នាយឧត្តមសេនីយ៍ បន្ថែមថា បន្ទាប់ពីលេចឮព័ត៌មាននេះភា្លម លោកបានកោះហៅស្នងការរាជធានី-ខេត្តទាំង២៥ មកធ្វើការប្រជុំជាបន្ទាន់ ដើម្បីធ្វើការពិនិត្យឲ្យបានច្បាស់លាស់ និងធ្វើការស្រាវជ្រាវថា តើអ្វីនៅពីក្រោយរឿងនេះឲ្យពិត ប្រាដក។ ក្រោយធ្វើការស្រាវជ្រាវរួចមក ឯកឧត្តម នាយឧត្តមសេនីយ៍ អះអាងថា រឿងនេះអាចជាមានអង្គការចាត់តាំង ហើយពេលនេះដែរកម្លាំងនគរបាលជំនាញមានពន្លឺខ្លះហើយដើម្បីធ្វើការបន្ដទៀត ៕

website_news/2017010802.txt · Last modified: 2017/09/11 15:46 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki