website_news:2017010803

ម្តាយបង្កើតម្នាក់ ហេតុតែជីវភាពគ្រួសារទីទាល់ក្រដាច់ចិត្តលក់កូនស្រីបង្កើត ទើបតែមានអាយុ៥ខែ លក់ទៅឲ្យអាជីវករម្នាក់នៅក្នុងផ្សារកំពង់ប្រណាក

http://www.ariyothom-news.html (ថ្ងៃទី 31 July 2017 ម៉ោង 9:05 pm)

(ព្រះវិហារ)៖ នៅរសៀលថ្ងៃទី៣១ ខែកក្កដាឆ្នាំ២០១៧នេះ ថាម្តាយដែលលក់ទារិកាស្រីអាយុ៥ខែ ត្រូវជាកូនបង្កើតរបស់ខ្លួននោះមានឈ្មោះ អួន អ៊ឹម ភេទស្រី អាយុ៣០ឆ្នាំ មុខរបកសិកររស់នៅភូមិពោធិទាប ឃុំម្លូព្រៃមួយស្រុកឆែបខេត្តព្រះវិហារ។ ម្តាយបង្កើតម្នាក់ហេតុតែជីវភាពគ្រួសារទីទាល់ក្របានដាច់ចិត្តលក់កូនស្រីបង្កើតទើបតែមានអាយុ៥ខែ នៅភូមិពោទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ លក់ទៅឲ្យអាជីវករម្នាក់នៅក្នុងផ្សារកំពង់ប្រណាកសង្កាត់កំពង់ប្រណាកក្រុងនិងខេត្តព្រះវិហារ។ ប៉ុន្តែសមត្ថកិច្ចថាករណីនោះបានកើតយូរមកហើយ។ លោកមេឃុំបានបញ្ជាក់ទៀតថា ស្ត្រីជាម្តាយដែលលក់កូនគឺជាលើកទី២ហើយ។ លើកទីមួយបានលក់ទៅឲ្យជនជាតិចាមហើយក្នុងខែកក្តដាឆ្នាំ២០១៧ នេះបានលក់ទារិកាបង្កើតម្នាក់ទៀតទៅឲ្យអាជីវករផ្សារកំពង់ប្រណាកក្រុង និងខេត្តព្រះវិហារ។

បច្ចុប្បន្ននេះបងស្រីបង្កើតត្រូវជាម្តាយធំទារិកាអាយុ៥ខែនោះ បានដាក់ពាក្យបណ្តឹងទៅអធិការនគរបាលស្រុកឆែប ដើម្បីទាមទារយកទារិកានោះត្រឡប់មកចិញ្ចឹមវិញ។ ទាក់ទិននិងករណីម្តាយបង្កើតលក់ទារិកាខាងលើនោះលោកឈូរម៉ាឌីអធិការនគរបាលស្រុកឆែបបានបំភ្លឺតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៣១ខែកក្កដាឆ្នាំ២០១៧ថា មិនទាន់ច្បាស់នោះទេរឿងករណីម្តាយបង្កើតលក់កូនខ្លួនឯងនោះ។ ព្រោះម្តាយបង្កើតដែលថាលក់កូនខ្លួនឯងនោះរកមិនទាន់ឃើញនៅឡើយទេ។លោកអធិការបានបញ្ជាក់ទៀតថាចំណែកឯពាក្យបណ្តឹងមានដាក់មកដល់ប៉ុស្តិ៍ម្លូព្រៃមួយហើយ។លោកកំពុងតែបញ្ជាអោយប៉ុសិ៍្តស្រាវជ្រាវជាថ្មីព្រោះករណីនោះបានកើតឡើងយូរមកហើយ៕

website_news/2017010803.txt · Last modified: 2017/09/11 15:47 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki