website_news:2017010805

សម្តេចតេជោ ៖ អង្គការ AIM អាចនឹងត្រូវបិទ ពាក់ព័ន្ធការបំផ្លើសថា «ម្តាយកម្ពុជាយកកូនទៅលក់ជា

http://www.kaoh-santiphap-news.html ៖ ណា រ៉េន ថ្ងៃអង្គារ ទី១ ខែសីហា ឆ្នាំ២០១៧ ម៉ោង ០៩:២២

រាជធានីភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច នៅសាលពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី០១ សីហា នេះ បានប្រតិកម្មជាសាធារណៈថា សម្តេចមិនអាចទទួលយកបានទេ ចំពោះការប្រមាថដ៏ធ្ងន់ធ្ងររបស់អង្គការ Agape International Missions (AIM) តាមរយៈការផ្តល់ពត៌មានបំផ្លើសទៅស្ថានីយ៍ទូរទស្សន៍អាមេរិក CNN and ABC News ដោយប្រមាថថា «ក្មេងស្រីកម្ពុជាត្រូវម្តាយលក់ឲ្យបម្រើផ្លូវភេទ» ។ សម្តេចបញ្ជាក់ថា ការប្រមាថមួយនេះ មិនអាចអត់អោនឱ្យទេ អង្គការមួយនេះ ត្រូវចាកចេញពីកម្ពុជា ។

សម្តេចតេជោបានបញ្ជាក់ទៀតថា ក្នុងឋានះជានាយករដ្ឋមន្ត្រីកម្ពុជាមិនអាចទទួលបានទេចំពោះការប្រមាថរបស់អង្គការមួយ ដែលដាក់បញ្ចាំងនៅកញ្ចក់ទូរទស្សន៍ CNN និង ABC ផងដែរ ដែលប្រមាថថា “កម្ពុជាម្តាយយកកូនទៅលក់ធ្វើជាពេស្យាចា។ សម្តេចតេជោ ហ៊ុន សែនបានបន្តថា៖ «នេះជាការប្រមាថដ៏ធ្ងន់ធ្ងរមួយ។ កាលពីថ្ងៃអាទិត្យ ខ្ញុំបញ្ជាក្រសួងមហាផ្ទៃស៊ើបអង្កេតរឿងនេះ ហើយគប្បីគួរបិទចោលអង្គការក្រៅរដ្ឋាភិបាលមួយនេះ។ មិនមែនឲ្យអ្នកឯងប្រមាថជនជាតិខ្ញុំទេ» ។

សម្តេចតេជោ ក៏បានស្នើឲ្យស្ថាតទូតអាមេរិកធ្វើការស្រាវជ្រាវលើបញ្ហានេះផងដែរ ព្រោះថ្នាក់ដឹកនាំរាជរដ្ឋាភិបាលក៏ដូចប្រជាជនខ្មែរទាំងមូលមិនអាចទទួលយកបានទេ។ សម្តេចបញ្ជាក់៖«យើងនឹងឈានទៅបិទអង្គការក្រៅរដ្ឋាភិបាលមួយនេះ» ។ នាយករដ្ឋមន្ត្រីកម្ពុជាក៏បាន ដាក់បញ្ជាទៅក្រសួងមហាផ្ទៃ និងក្រសួងការបរទេសស៊ើបអង្កេតអង្គការមួយនេះ និងយកច្បាប់ស្តីពីអង្គការសង្គមស៊ីវិលមកអនុវត្ត ហើយ «និងបិទចោលភ្លាមៗ ព្រោះទង្វើបែបនេះ មិនអាចទទួលយកកើតទេ» ។ សម្តេចតេជោបន្ថែមថា បើគ្រាន់តែយកខ្មែរធ្វើជាដើមទុន ដើម្បីទៅរ៉ៃអង្គាសលុយ គឺមិនអាចអត់ឱនបានទេ ៕

website_news/2017010805.txt · Last modified: 2017/08/01 14:35 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki