website_news:2017010808

ស្ថានទូតកម្ពុជាប្រចាំជប៉ុន នឹងយកថ្លៃលើការ បញ្ជាក់នីត្យានុកូលកម្ម លើឯកសារ

http://www.daem-ampil-news.html ថ្ងៃច័ន្ទ, ៣១ កក្កដា ២០១៧ 19:12 ដោយ: ដើមអម្ពិល ID:030

ភ្នំពេញ៖ ស្ថានទូតកម្ពុជា ប្រចាំប្រទេសជប៉ុននឹង បានប្រកាសថា រាល់ការពន្យារលិខិតឆ្លងដែន ការផ្តល់ទិដ្ឋាការពិសេស និងលិខិតបើកផ្លូវ ពុំមានការយកកម្រៃសេវានោះទេ ប៉ុន្តែនឹងយកថ្លៃសេវាលើការបញ្ជាក់នីត្យានុកូលកម្មលើឯកសារ។

យោងតាមលិខិតជូនដំណឹងរំលឹករបស់ស្ថានឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន ស្តីពីការផ្សព្វផ្សាយការបំរើសេវាសាធារណៈជូនបងប្អូន ប្រជាពលរដ្ឋខែ្មរ និស្សិតខែ្មរ និងកម្មសិក្សាការីខែ្មរ នៅប្រទេសជប៉ុន នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៧នេះ បានឲ្យដឹងថា កន្លងមក ស្ថានទូតធ្លាប់បានផ្សព្វផ្សាយអំពីការបំរើសេវាសាធារណៈជន ពលរដ្ឋ និស្សិត និងកម្មសិក្សាការីខ្មែរ ពីការពន្យារលិខិតឆ្លងដែន និងការបញ្ជាក់នីត្យានុកូលកម្មលើឯកសារ ដោយពុំយកកម្រៃអ្វីទាំងអស់ ប៉ុន្តែឥឡូវ ស្ថានទូតអនុវត្តតាមប្រកាសរួមស្តីពីការផ្តល់សេវាសាធារណៈរបស់ក្រសួងការបរទេសខ្មែរ៕

website_news/2017010808.txt · Last modified: 2017/08/01 14:45 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki