website_news:2017010810

នោះរឿងធំហើយ ចំពោះពលករខ្មែរខុសច្បាប់ដែលជួល គេធ្វើថៅកែ ដើម្បីចុះឈ្មោះសុំច្បាប់អនុញ្ញាតធ្វើការ និងត្រូវមានទោសទាំងអ្នកជួលនិងអ្នកទទួលធ្វើ

http://www.khmer-chonburi.com/archives/ កក្កដា 31, 2017

រឿងធំហើយសម្រាប់បងប្អូនពលករខ្មែរខុសច្បាប់ដែលគ្មានថៅកែច្បាស់លាស់ ហើយជួលគេអោយធ្វើជាថៅកែក្លែងក្លាយដើម្បីចុះឈ្មោះសុំច្បាប់អនុញ្ញាតធ្វើការក្នុងប្រទេសថៃចាប់ពីថ្ងៃ 24-07-2017 – 07-08-2017 ។

កាលពីថ្ងៃច័ន្ទទី31 ខែកក្កដា ឆ្នាំ2017 អាខោន ហ្វេសប៊ុកលោក Sutep Benjaphakeesakul អ្នកនាំពាក្យក្រសួងការងារថៃ បានផុសរឿងករណីក្រុមអ្នកស៊ីឈ្នួលធ្វើថៅកែក្លែងក្លាយអោយពលករបរទេសខុសច្បាប់ ដើម្បីចុះឈ្មោះស្នើសុំច្បាប់អនុញ្ញាតធ្វើការនៅក្នុងប្រទេសចាប់ថ្ងៃទី24 ខែកក្កដារហូតដល់ថ្ងៃទី07 ខែសីហា ឆ្នាំ2017 នេះ។

ក្នុងករណីនេះលោក Sutep Benjaphakeesakul បានសរសេរនៅក្នុងអាខោនហ្វេសប៊ុកផ្ទាល់ខ្លួន លោកថាជនទាំងឡាយណាដែលទទួលធ្វើជាថៅកែក្លែងក្លាយអោយពលករបរទេស ដែលមិនមែនជាថៅកែពិតប្រាកដនោះ និង ត្រូវទោសធ្ងន់ទាំងអ្នកទទួលធ្វើនិងអ្នកជួល នៅពេលដែលច្បាប់គ្រប់គ្រងពលករបរទេសថ្មីរបស់ថៃបានប្រកាសជាផ្លូវការនៅឆ្នាំ2018 ខាងមុខ។

website_news/2017010810.txt · Last modified: 2017/08/01 14:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki