website_news:2017010811

នាយកដ្ឋានការងារថៃបញ្ហាអោយនិយោជក(ថៅកែ)ត្រូវផ្ដល់ថ្ងៃឈប់សម្រាកដល់ពលករក្នុងមួយអាទិត្យត្រូវអោយសម្រាក(1ថៃ្ង)

http://www.khmer-chonburi.com/archives/ เพียะตรา ประ | สิงหาคม សីហា 1, 2017

នាយកដ្ឋានក្រសួងការងារថៃបញ្ជាអោយនិយោជក (ថៅកែ) ត្រូវផ្ដល់ថ្ងៃឈប់សម្រាកដល់ពលករក្នុងមួយអាទិត្យត្រូវអោយសម្រាកមួយថ្ងៃ(1ថៃ្ង) បើមិនអនុវត្តតាមនឹងត្រូវផាកពិន័យជាប្រាក់ចំនួន2 ម៉ឺនបាត។

កាលពីថ្ងៃច័ន្ទ ទី31 ខែកក្កដា ឆ្នាំ2017 លោក Sumet Mahosot (នាយកដ្ឋានការពារការងារនិងសុខុមាលភាពពលករ) បានមានប្រសាសន៍ឲ្យដឹងថា ព្រះរាជក្រឹត្យច្បាប់ការងារឆ្នាំ2541 បានកំណត់អោយបណ្ដាលនិយោជក(ថៅកែ)ត្រូវផ្ដល់ថ្ងៃឈប់សម្រាកដល់ពលករ ដោយក្នុងមួយអាទិត្យត្រូវអោយពលករឈប់សម្រាកមួយថ្ងៃ(1 ថ្ងៃ) ជារៀងរាល់អាទិត្យ ដើម្បីអោយពលករបានឈប់សម្រាកបន្ទាប់ពីធ្វើការនឿយហត់អស់រយៈពេលជាច្រើនថ្ងៃ សម្រាប់ការងារដូចជា សណ្ឋាគារ,សង់របស់, កសិកម្ម,និងការងារដែលនៅទីជនបទ ផ្សេងទៀត។ ក្នុងករណីនិយោជក(ថៅកែ)មិនព្រមអនុវត្តតាមច្បាប់របស់ក្រសួងការងារនិងត្រូវផាកពិន័យជាប្រាក់ចំនួន 2 ម៉ឺនបាត។ សម្រាប់ពត៌មានលំអិតសូមទាក់ទងនាយកដ្ឋានការពារការងារនិងសុខុមាលភាពពលករតាមរយៈលេខទូរស័ព្ទ0 224 57170,2 2246 6389 ឬ1546 ។ ប្រែសម្រួលដោយ:ប្រាក់ ភត្ត្រា

website_news/2017010811.txt · Last modified: 2017/08/01 14:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki