website_news:2017010902

ពលករខ្មែរដែលកាន់ប្ដូរប័ណ្ណស៊ីជម្ពូនេសាទ មានសិទ្ធប្ដូរយកប៉ាស្ព័រការងារមុនគេនៅពេលខាងមុខនេះ

http://pheaktraprak.com/archives/ โดย เพียะตรา ประ สิงหาคม សីហា 31, 2017

ប័ណ្ណស៊ីជម្ពូ÷បើយោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការងារកាលពីដើមខែសីហា ក្រសួងការងារថៃធ្លាប់បានប្រកាស ជូនដំណឹងពលករបរទេសដែលកាន់ប័ណ្ណស៊ីជម្ពូ ប្រភេទ(ធ្វើការនេសាទត្រី)អោយត្រៀមខ្លួននិងរៀបចំឯសារ ដើម្បីរងចាំហៅមកត្រួតសញ្ជាតិដើម្បីប្ដូរប័ណ្ណស៊ីជម្ពូយកប៉ាស្ព័រការងារនៅពេលឆាប់ខាងមុខនេះ បន្ទាប់មកទៀតក្រុមពលករដែលបានចុះឈ្មោះហើយសម្ភាសន៍ជាប់ និងត្រូវបានទទួលការត្រួតសញ្ជាតិរួចទទួលបានប៉ាស្ទ័រធ្វើការផងដែរ។ ចំពោះពលករដែលមានប័ណ្ណស៊ីជម្ពូធម្មតាដែលផុតកំណត់ 31/03/2018 និងត្រូវបានហៅអោយត្រួតសញ្ជាតិក្នុងរយៈពេលក្រោយ។ ហើយកាលពីថ្ងៃអង្គារទី30 ខែសីហា ឆ្នាំ2017 កន្លងមកនេះក្រសួងការងារថៃបានប្រកាសកំណត់ថ្ងៃបើកការិយាល័យត្រួតសញ្ជាតិប្ដូរប័ណ្ណស៊ីជម្ពូទៅជាប៉ាស្ព័រជូនពលករបរទេសដូចជា ឡាវ,ភូមា, ខ្មែរ, ដែលមានការិយាល័យនៅក្នុងប្រទេសថៃចាប់ពីថ្ងៃទី15 ខែកញ្ញា ឆ្នាំ2017 រហូតមកដល់ចុងឆ្នាំ2017។

website_news/2017010902.txt · Last modified: 2017/09/06 11:55 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki