website_news:2017010903

សមត្ថកិច្ចថៃបញ្ជូនពលករខ្មែរ១៥នាក់ បន្ទាប់ពីបង្ក្រាបបាន

https://kohsantepheapdaily.com.kh/ ដោយ ៖ ច័ន្ទ រស្មី ថ្ងៃសុក្រ ទី១ ខែកញ្ញា ឆ្នាំ២០១៧ ម៉ោង ០៩:៥០

ខេត្តសៀមរាប ៖ នាថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៧នេះ នៅស្នងការដ្ឋាននគរខេត្តសៀមរាប ការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដឹកនាំដោយ លោកវរសេនីយ៍ទោ ជា ហេង នាយការិយាល័យ និងមានការសម្របសម្រួលដោយ លោកស្រីវរសេនីយ៍ឯក ដួង ថាវរី ស្នងការរងទទួលបន្ទុកប្រឆាំងការជួញដូរមនុស្សការពារអនីតិជន និងយេនឌ័រ បានទទួលពលករចំនួន១៥នាក់ ដែលចាញ់បោកមេខ្យល់ទៅធ្វើការចុះទូកដឹកប្រេងខុសច្បាប់នៅក្នុងប្រទេសថៃ ដោយមិនបានប្រាក់កម្រៃក្នុងរយៈពេល អ្នកខ្លះ២ឆ្នាំ អ្នកខ្លះទៀត១ឆ្នាំ កំពុងធ្វើការសាកសួរបំភ្លឺ ដែលពលករទាំងនេះត្រូវបានអាជ្ញាធរ និងសមត្ថកិច្ចថៃ បានទៅបង្ក្រាបទូកដឹកប្រេងខុសច្បាប់ និងចាប់ឃាត់ខ្លួន ហើយត្រូវបានស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ បញ្ជូនមកកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត តាមរយៈអង្គការ IJM ដែលមានចំនួន១៥នាក់ ក្នុងនោះមានស្រុកជីក្រែង១៤នាក់ និងស្រុកស្វាយលើចំនួន១នាក់ ។

ក្រោយពីការសួរនាំរួច កម្លាំងបានធ្វើការផ្សព្វផ្សាយអប់រំ និងណែនាំដល់ពួកគាត់ និងបានឲ្យត្រលប់ទៅលំនៅដ្ឋានរៀងៗខ្លួនវិញផងដែរ ៕

website_news/2017010903.txt · Last modified: 2017/09/06 11:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki