website_news:2017011005

កម្ពុជា-វៀតណាម ចុះហត្ថលេខា លើកិច្ចសហប្រតិបត្តិការថែរក្សាសន្តិសុខនិងប្រឆាំងបទល្មើសឆ្លងដែន

(http://cnc.com.kh/news/component) ថ្ងៃទី 10 មករា 2017,ម៉ោង 08:29 AM

នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០១៧ នេះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណួយនៃសាធារណៈសង្គមនិយមវៀតណាមរយៈពេល២ថ្ងៃដើម្បីចូលរួមប្រជុំវាយតម្លៃលទ្ធផលការងារឆ្នាំ២០១៦និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការការងារឆ្នាំ២០១៧រវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាម។

មន្ត្រីអមដំណើរនៅក្នុងដំណើរទស្សនកិច្ចនោះបានឲ្យដឹងថា ដំណើរទស្សនៈកិច្ចនេះគឺធ្វើឡើងជារៀងរាល់ឆ្នាំដោយផ្លាស់ប្តូរវេណគ្នាដើម្បីរៀបចំនូវកិច្ចប្រជុំនេះ។ ដោយឡែកឆ្នាំនេះគឺកម្ពុជាជាអ្នកធ្វើម្ចាស់ផ្ទះក្នុងកិច្ចប្រជុំនេះ ប៉ុន្តែភាគីវៀតណាមបានស្នើសុំធ្វើនៅទីក្រុង ហាណូយដោយមានការឯកភាពថ្នាក់លើទើបថ្ងៃនេះ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងមហាផ្ទៃទៅបំពេញទស្សនកិច្ចនៅទីក្រុងហាណួយនៃសាធារណៈសង្គមនិយមវៀតណាមរយៈពេល២ថ្ងៃដើម្បីចូលរួមប្រជុំវាយតម្លៃលទ្ធផលការងារឆ្នាំ២០១៦និងចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការការងារឆ្នាំ២០១៧រវាងក្រសួងមហាផ្ទៃកម្ពុជានិងក្រសួងនគរបាលវៀតណាម។

មន្ត្រីរូបនោះបានបន្តថាកិច្ចសហការនេះផ្តោតលើការងារជាច្រើនជារួមផ្នែកសន្តិសុខយើងមានកិច្ចសហការប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទនៅតាមខ្សែបណ្តោយព្រំដែន កិច្ចសហប្រតិបត្តិការលើកការងារប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស ការប្រយុទ្ធប្រឆាំងគ្រឿងញៀន កិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសព្រហ្មទណ្ឌទូទៅ។ហើយការផ្លាស់ប្តូរគណៈប្រតិភូនៅក្នុងផែនការសហប្រតិបត្តិការប្រឆាំងប្រចាំឆ្នាំគឺយើងមានការផ្លាស់ប្តូរគណប្រតិភូ១ឆ្នាំមានប៉ុន្មានក្រុមទៅតាមលទ្ធភាពរបស់ក្រសួងនីមួយៗ។ មន្ត្រីបានបន្ថែមថាមួយទៀតនោះក៏មានការផ្លាស់ប្តូរនិងបញ្ជូនសិក្ខាកាមកម្ពុជាទៅវៀតណាមដើម្បីបណ្តុះបណ្តាលលើជំនាញផ្សេងៗស្របតាមកិច្ចសហប្រតិបត្តិការនេះមានជំនាញព្រហ្មទណ្ឌ ជំនាញត្រួតពនិត្យគ្រឿងញៀនផ្សេងៗ ។ កិច្ចសហប្រតិបត្តិការនោះក៏មានការជួយដល់ផ្នែកសុខាភិបាលដល់ក្រសួងមហាផ្ទៃផងដែរ។

គួររំលឹកថា សម្តេចក្រឡាហោម ស ខេង បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅទស្សនៈកិច្ចនៅទីក្រុងហាណូយរយៈពេល២ថ្ងៃគឺចាប់ពីថ្ងៃទី៩ខែមករា និងត្រឡប់មកកាន់មាតុប្រទេសវិញនៅថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ខាងមុខនេះ៕ អត្ថបទៈ ស្រូយ នីកា

website_news/2017011005.txt · Last modified: 2017/09/06 14:08 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki