website_news:20170111001

សេចក្តីជូនដំណឹងស្តីពីការមិនឈប់សម្រាកក្នុង ឱកាសបុណ្យអ៊ុទូក ចាប់ពីថ្ងៃទី ២ ដល់ទី ៤ ខែវិច្ឆិកា ខាងមុខនេះ

https://www.facebook.com/Royal-Embassy-of-Cambodia-in-Bangkok ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧

ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ សូមជម្រាបព័ត៌មានដល់បងប្អូនពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ ឱ្យបានជ្រាបថា៖ ដើម្បីជួយសម្រួលដល់បងប្អូនពលករ ក្នុងការបញ្ជាក់អត្តសញ្ញាណឱ្យបានលឿន និងទាន់ពេលវេលា នាឱកាសបុណ្យអ៊ុទូក សំពះព្រះខែ និងអកអំបុក ចាប់ពីថ្ងៃទី ២ ដល់ទី ៤ ខែវិច្ឆិកា ខាងមុខនេះ គណៈកម្មការផ្តល់ភាពស្របច្បាប់ នឹងបន្តការងារបញ្ជាក់អត្តសញ្ញាណជូនដល់បងប្អូនពលករជាធម្មតា។ សូមសាធារណជន និងបងប្អូនពលករកម្ពុជាទាំងអស់ជ្រាបជាព័ត៌មាន និងបន្តផ្សព្វផ្សាយ។

website_news/20170111001.txt · Last modified: 2017/11/01 14:07 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki