website_news:20170111002

ដំណឹងផ្អាកចែកលេខរៀង ចំពោះទីតាំង(បីកស៊ីឡាតប្លាវ)

http://pheaktraprak.com/archives/ By ប្រាក់ ភត្ត្រា November 1, 2017

កាលពីថ្ងៃអង្គារ ទី31 ខែតុលា ឆ្នាំ2017 គណៈកម្មការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជាក្នុងប្រទេសថៃ បានប្រកាសជូនដំណឹងដល់បងប្អូនពលករកម្ពុជា ដែលកំពុងត្រៀមទៅទទួលលេខរៀងធ្វើប៉ាស្ព័រ នៅការិយាល័យធ្វើប៉ាស្ព័រស្ថិតនៅហាងទំនើប Big C ឡាតប្លាវ អោយបានជ្រាបថា៖ ចាប់ពីថ្ងៃពុធទី01 ខែវិច្ឆិកា ឆ្នាំ2017 នេះតទៅ គណៈកម្មការផ្តល់ភាពស្របច្បាប់ជូនពលករកម្ពុជា ប្រចាំទីតាំងការិយាល័យ Big C ឡាតប្លាវ បានផ្អាកចែកលេខរៀងជូនបងប្អូនពលករកម្ពុជាមួយរយៈសិន អាស្រ័យហេតុនេះសូមបងប្អូនពលករកម្ពុជាទាំងអស់ ដែលត្រៀមមកទទួលលេខរៀងនៅទីតាំងខាងលើ មេត្តាជ្រៀបជាដំណឹង។ ចំពោះករណីបងប្អូនពលករកម្ពុជាដែលបានទទួលលេខរៀងធ្វើប៉ាស្ព័រនាពេលកន្លង បងប្អូនអាចធ្វើដំណើរទៅត្រួតសញ្ជាតិធ្វើប៉ាស្ព័រនៅទីតាំងហាងទំនើប Big C ឡាតប្លាវបានតាមលេខរៀងកំណត់។

website_news/20170111002.txt · Last modified: 2017/11/01 14:11 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki