website_news:20170111003

ពាក្យចចាមរ៉ាមពលករខ្មែរម្នាក់បានទទួលមរណៈភាពនៅខេត្តរ៉ាក់យ៉ងប្រទេសថៃ

https://www.facebook.com/Royal-Embassy-of-Cambodia-in-Bangkok ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧

កាលពីថ្ងៃទី ២៩ ខែតុលា ឆ្នាំ២០១៧ នៅការិយាល័យបញ្ជាក់អត្តសញ្ជាណខេត្តរ៉ាក់យ៉ង មានពលករកម្ពុជា១រូប ដែលមកធ្វើការបញ្ជាក់អត្តសញ្ញាណ មានអាការៈខ្យល់គរ និងត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ បន្ទាប់មកនៅយប់ថ្ងៃ ខែ ឆ្នាំ ដដែល មានពាក្យចចាមរ៉ាមថា ពលករម្នាក់នេះ បានទទួលមរណៈភាព។ ស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ សូមធ្វើការបញ្ជាក់ថា ព័ត៌មាននៃការទទួលមរណៈភាពនេះគឺមិនពិតឡើយ។ ដោយនៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ពលកររូបនោះ និងភរិយា បានត្រឡប់មកធ្វើការបញ្ជាក់អត្តសញ្ញាណពីក្រុមការងារវិញ និងទទួលបានលិខិតធ្វើដំណើរ និងប័ណ្ណពលករកម្ពុជាទៅធ្វើការនៅបរទេស (OCWC) រួចរាល់ហើយ។ សូមសាធារណជន ជាពិសេសបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់នៅ និងធ្វើការនៅប្រទេសថៃ មេត្តាជ្រាបជាព័ត៌មាន និងជួយផ្សព្វផ្សាយបន្ត។

website_news/20170111003.txt · Last modified: 2017/11/01 14:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki