website_news:20170111005

ថៃបញ្ជូនសពពលករខ្មែរម្នាក់ ដែលស្លាប់ដោយគ្រោះចរាចរមកឲ្យគ្រួសារ

https://kohsantepheapdaily.com.kh/article ថ្ងៃទី ០១ ខែ វិច្ឆិកា ឆ្នាំ ២០១៧ ម៉ោង ១៣:៥៦

ខេត្តបន្ទាយមានជ័យ ៖ សពពលករម្នាក់ត្រូវបានភាគីថៃធ្វើការបញ្ជូនឲ្យសាច់ញាតិតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត នៅម៉ោងជិត០៧យប់ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ បន្ទាប់ពីស្លាប់ដោយគ្រោះថ្នាក់ចរាចរជិះម៉ូតូដួល ខណៈចុះផ្លូវចំណោតពីលើភ្នំមួយនៅខេត្តនគររាជសីមា ប្រទេសថៃ ។

ស្ត្រីរងគ្រោះឈ្មោះ ឡូន ហៀម អាយុ៣៦ឆ្នាំ មានទីលំនៅភូមិគោកស្វាយ ឃុំបុស្បស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។ តាមសាច់ញាតិសពប្រាប់ថា ជនរងគ្រោះមុនជួបឧប្បត្តិហេតុគ្រោះថ្នាក់នេះ បានចូលទៅធ្វើការជាកម្មករសំណង់នៅក្នុងខេត្តកើតហេតុ ។

សាច់ញាតិសពបន្តថា ជនរងគ្រោះជួបគ្រោះថ្នាក់ចរាចរកាលពីវេលាម៉ោងជាង១០ព្រឹក ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ ខណៈបើកបរម៉ូតូដឹកគ្នាចុះផ្លូវចំណោតពីលើភ្នំដួលបណ្ដាលឲ្យជនរងគ្រោះស្លាប់ ឯអ្នករួមដំណើរម្នាក់ជាពលករខ្មែរដូចគ្នារងរបួសសន្លប់ស្តូកស្តឹង ពេលនេះកំពុងសម្រាក ព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តកើតហេតុ ។ ដោយជីវភាពគ្រួសារសពក្រីក្រក្រុមយោធាបាននាំគ្នាយករថយន្តសង្គ្រោះរបស់អង្គភាពកងពលតូចថ្មើរជើងលេខ៥១ ជួយដឹកសពទៅលំនៅដ្ឋានដើម្បីធ្វើបុណ្យតាមប្រពៃណី ៕

website_news/20170111005.txt · Last modified: 2017/11/01 15:14 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki