website_news:2017011106

ក្រសួងការបរទេស ជួយសម្រួលបញ្ជូនពលករ-ពលការីកម្ពុជាទៅធ្វើការនៅកូរ៉េ បានជាង៥ ម៉ឺននាក់ អំឡុងឆ្នាំ២០០៧-២០១៦

(http://www.freshnewsasia.com) 2017-01-11

(ភ្នំពេញ)៖ តាមរបាយការណ៍ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានចេញផ្សាយ នៅ ព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧នេះ ឲ្យដឹងថា នៅក្នុងឆ្នាំ២០១៦ ក្រសួងបានជួយសម្រួលដល់ការបញ្ជូនពលករ-ពលការីកម្ពុជា ទៅធ្វើការនៅប្រទេសកូរ៉េ បានជាង៥ម៉ឺននាក់ ចាប់ពីឆ្នាំ២០០៧ ដល់ឆ្នាំ២០១៦ ។ ក្នុង របាយការណ៍បានបញ្ជាក់ថា ក្រសួងការបរទេស បានជួយសម្រួល ក្នុងការបញ្ជូនពលករ-ពលការីកម្ពុជា ទៅធ្វើការ នៅប្រទេសកូរ៉េ មានសរុបចំនួន «៥០,២៨១នាក់» ចាប់ពីឆ្នាំ២០០៧ ដល់ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ។ ក្នុង របាយការណ៍ដដែលបានបញ្ជាក់ទៀតថា ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េ ក៏បានផ្ដល់សេវាពន្យា រសុពលភាព លិខិតឆ្លងដែន និងសេវាកុងស៊ុលផ្សេងៗទៀត ជូនពលករនិងពលរដ្ឋខ្មែរ ដោយឥតគិតថ្លៃ និង ទាមទារប្រាក់ធានារ៉ាប់រង ជូនពលករ-ពលការិរី ដែលរងរបួស ឫបាត់បង់ជីវិត ដោយសារគ្រោះថ្នាក់ការងារផងដែរ៕

website_news/2017011106.txt · Last modified: 2017/02/14 11:06 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki