website_news:2017011203

អាជ្ញាធរថៃបញ្ជូនពលរដ្ឋខ្មែរចំនួន៧នាក់រួចទោស ដល់សមត្ថកិច្ចកម្ពុជា នៅច្រកជាំសាងាំ

(http://www.rasmeinews.com/local) ដោយ ៖អូរស្មាច់ ថ្ងៃទី 12 មករា 2017 ម៉ោង 10:33:AM

ឧត្តរមានជ័យ៖ ពលរដ្ឋខ្មែរចំនួន៧នាក់រួចផុតទោសចេញពីមន្ទីឃុំឃាំងនៅក្នុងស្រុកថៃ នៃខេត្តស៊ីសាកេត ខណះឆ្លងព្រំដែនខុសច្បាប់ចូលទៅកាប់ឈើគ្រញូង នៅរសៀលថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ ត្រូវបានដឹកជញ្ជួនប្រគល់អោយអាជ្ញាធរនិងសមត្ថកិច្ចកម្ពុជា តាមច្រកព្រំដែនជាំសាងាំ ស្រុកអន្លងវែង ខេត្តឧត្តរមានជ័យ ។

សមត្ថកិច្ចប្រចាំច្រកជាំនិយាយឲ្យដឹងថា ពលរដ្ឋខ្មែរចំនួន៧នាក់ ប្រគល់អោយរួមមាន ១/ឈ្នោះ ខេង សុខ ភេទប្រុស៣២ឆ្នាំរស់នៅភូមិលេខ៥ ឃុំកោះធំ ស្រុកកោះធំ ខេត្តកណ្តាល។ ២/ឈ្មោះ តន់ យ៉ុង ភេទប្រុស៥១ឆ្នាំ រស់នៅភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។៣/ឈ្មោះ ហង្ស នីម ភេទប្រុស៣៣ឆ្នាំ រស់នៅភូមិដីក្រហម ឃុំអូរក្រូច ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ នាក់ទាំង៣ចាប់ខ្លួនថ្ងៃទី២៨ខែឧសភា ឆ្នាំ២០១៥ ។៤/ឈ្មោះ ឆុង ហោ ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិពាមក្នុង ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ចាប់ខ្លួនថ្ងៃទី៨ខែមករាឆ្នាំ២០១៧ ។៥/ឈ្មោះ គឹម អៀង ភេទប្រុស អាយុ៥០ឆ្នាំ។៦/ឈ្មោះ សួល ផឿន ភេទប្រុស អាយុ៣៧ឆ្នាំ។ នាក់ទាំង២រស់នៅភូមិត្រាំប៉ោង ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទខេត្តឧត្តរមានជ័យ ។៧/ឈ្មោះ ហែម រ៉ា ភេទប្រុស ៣៤ឆ្នាំ រស់នៅភូមិតូច ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ ត្រូវបានចាប់ខ្លួននូវថ្ងៃទី២៨ខែឧសភាឆ្នាំ២០១៥៕L

website_news/2017011203.txt · Last modified: 2017/09/06 14:17 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki