website_news:2017011305

ប្រជាពលរដ្ឋខ្មែរចូលទៅផ្សាររុងក្លឿប្រទេសថៃ ត្រូវបានទទួលសំបុត្រចូលដោយមិនគិតថ្លៃ

(http://police.gov.kh/blog) 9:50 am 13 មករា 2017

បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋខ្មែរចូលទៅផ្សាររុងក្លឿប្រទេសថៃត្រូវបានទទួលសំបុត្រចូលដោយមិនគិត ថ្លៃ ក្រោយពេលមានការណែនាំពីឯកឧត្តមឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំង គ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ។ ជាក់ស្តែងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០១៧ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែតខេត្តបន្ទាយមានជ័យគេឃើញវត្តមានលោក ង៉ោ ម៉េងជ្រួន អភិបាល ក្រុងប៉ោយប៉ែត និងលោក សឹម សំអាត មេប៉ុស្តិ៍នគរបាលអន្តោរប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងមន្ត្រី ពាក់ព័ន្ធ បានចែកសំបុត្រដោយអត់គិតថ្លៃជូនបងប្អូនប្រជាពលរដ្ឋខ្មែរទូទៅដែលចូលទៅផ្សាររុងក្លឿប្រទេសថៃ ។ លោក ង៉ោ ម៉េងជ្រួន បានអោយដឹងថា៖ដោយយោងតាមការណែនាំខ្ពស់របស់ឯកឧត្តមនាយឧត្តម កែ គឹមមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារចុះមូលដ្ឋាន ខេត្តបន្ទាយមានជ័យ ។ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ សម្រេចមិនអោយលក់លិខិតអនុញ្ញាតបណ្តុះ អាសន្នតម្លៃ១.០០០រៀល(១០បាត)ចំពោះប្រជាពលរដ្ឋខ្មែរទូទៅដែលឆ្លងកាត់ចូលផ្សាររុងក្លឿប្រទេសថៃចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ។

លោកបានបញ្ជាក់ថា៖ច្រកទ្វារអន្តរជាតិប៉ោយប៉ែតគឺប្រជាពលរដ្ឋដែលចូលទៅផ្សាររុងក្លឿប្រទេសថៃ១ថ្ងៃមធ្យមជាង៩០០ទៅជាង១.០០០នាក់ហើយមានប្រជាពលរដ្ឋខ្មែរដែលដេកនៅផ្សាររុងក្លឿប្រទេសថៃមានប្រមាណ៦០ភាគរយ ៕ ធឿន ចន្ត្រា

website_news/2017011305.txt · Last modified: 2017/09/06 14:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki