website_news:20170116012

(https://www.facebook.com) ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ 캄보디아대사관 . 16/01/2017

ក្នុងគោលបំណងចូលរួមកាត់បន្ថយការចំណាយ និងពេលវេលារបស់បងប្អូន ព្រមទាំងដើម្បីអនុវត្តយន្ដការបង្ខិតសេវាឲ្យជិតដល់ប្រជាពលរដ្ឋ ស្ថានទូតបានសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស ទីក្រុងគីមហេ និងសមាគមខ្មែរទីក្រុងគីមហេ បានចុះប្រឹក្សាយោបល់ និងផ្តល់សេវាបន្ដសុពលភាពលិខិតឆ្លងដែនដោយឥតគិតថ្លៃ ជូនប្រជាពលរដ្ឋខ្មែរ នៅមជ្ឈមណ្ឌលគាំពារពលករបរទេសទីក្រុងគីមហេ បានចំនួន ២៤៣ ច្បាប់ កាលពីថៃ្ងអាទិត្យទី១៥ ខែមករា ឆ្នាំ២០១៧ ។

ក្រុមការងារនឹងបន្ដបំពេញភារកិច្ចឲ្យអស់ពីលទ្ធភាពប្រកបដោយប្រសិទ្ធភាព ដើម្បីផ្ដល់សេវាសាធារណៈ និងការគាំពារផ្នែកច្បាប់ដោយសហការជាមួយមជ្ឈមណ្ឌលគាំពារពលករបរទេស ក៏ដូចជាសមាគមខ្មែរតាមតំបន់នានា។ ជាមួយគ្នានេះស្ថានទូតសូមកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមនានា ដែលបាននឹងតែងតែជួយសហការបង្កលក្ខណៈ ជាមួយនឹងក្រុមការងារស្ថានទូត ក្នុងការជួយដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋ ក៏ដូចជាការចូលរួម អភិរក្ស និងអភិវឌ្ឍន៍ វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់ខ្មែរ ក្នុងស្មារតីសាមគ្គីភាព ក្រោមដំបូលសន្ដិភាព ក្រោមអត្ថន័យ ខ្មែរតែមួយអនាគតតែមួយ៕

website_news/20170116012.txt · Last modified: 2017/09/07 11:31 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki