website_news:20170116013

(https://www.facebook.com) ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ 캄보디아대사관 16/01/2017

នៅល្ងាចថ្ងៃអាទិត្យ ទី ១៥ ខែ មករា ឆ្នាំ ២០១៧ នេះ ក្រុមការងារស្ថានទូត ដឹកនាំដោយឯកឧត្តម ឡុង ឌីម៉ង់ ឯកអគ្គរាជទូត បានជួបប្រជុំពិភាក្សាការងារជាមួយនឹង លោក Kong Yeok Sik អគ្គនាយកអង្គភាពអភិវឌ្ឍន៍ធនធាន (HRD) ប្រចាំខេត្ត GyeongNam លោក Quak Ki Bom ប្រធានគ្រប់គ្រងសន្ដិសុខជាតិប្រចាំទីក្រុងឆាងវ៉ុន និងលោក Lee Myung Hee ប្រធានមជ្ឈមណ្ឌលគាំពារពលករបរទេស ប្រចាំទីក្រុងឆាងវ៉ុន និងសហការី។

កិច្ចប្រជុំបានពិភាក្សាផ្ដោតទៅលើការពង្រឹងកិច្ចសហប្រតិបត្តិការការ រវាងស្ថានទូត ជាមួយនឹងអង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស(HRD) និងមជ្ឈមណ្ឌលគាំពារពលករបរទេសប្រចាំទីក្រុងឆាងវ៉ុន ដើម្បីដោះស្រាយបញ្ហារបស់ពលករខ្មែរ ឲ្យកាន់តែមានប្រសិទ្ធភាព និងតម្លាភាព។ ជាមួយគ្នានេះឯកឧត្តមទូត ក៏បានស្នើដល់អង្គភាពអភិវឌ្ឍន៍ធនធានមនុស្ស សូមបន្ដបន្ថែមវគ្គបណ្ដុះបណ្ដាលវិជ្ជាជីវៈបច្ចេកទេសផ្សេងៗ ដល់ពលករកម្ពុជា ក្រៅពីការផ្ដល់វគ្គបណ្ដុះបណ្ដាលភាសា ច្បាប់ការងារ ដែលមានស្រាប់ ដោយហេតុតែកម្ពុជាបច្ចុប្បន្នកំពុងមានតម្រូវការច្រើនចំពោះពលករជំនាញបច្ចេកទេស ដើម្បីផ្គត់ផ្គង់ដល់រោងចក្រ-សហគ្រាសនានា និងដើម្បីទុកជាទុនសម្រាប់ជីវិតរបស់បងប្អូនពលករទៅថ្ងៃអនាគត៕

website_news/20170116013.txt · Last modified: 2017/09/07 11:33 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki