website_news:2017011602

លោកមេធាវី សំ សុខគង់ គាំទ្ររបាយការណ៍ ប្រចាំឆ្នាំ២០១៦ របស់ក្រសួងការបទេស

(http://dap-news.com/kh) សៅរ៍, ១៤ មករា ២០១៧ 10:08 ដោយ: នាងសួគ៌ ID:013

ភ្នំពេញ៖ លោកមេធាវី សំ សុខគង់ ជាមេធាវីការពារក្តី ឲ្យបក្សប្រឆាំង ប្រកាសគាំទ្រ របាយការណ៍ប្រចាំឆ្នាំ ២០១៦ របស់ក្រសួងការបទេស។ លោកថារបាយការណ៍នេះ ជាសញ្ញាប្រឆាំង ទៅលើក្រុមណា ដែលធ្វើបាប ពលរដ្ឋ ខ្មែរ។ លោក សំ សុគង់ ប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា “ខ្ញុំគាំទ្រ ព្រោះនេះ ជារបាយការណ៍ជួយ ពលរដ្ឋ និងពលករខ្មែរងាយរងគ្រោះ។ កន្លងមកមានព័ត៌មានថា ពេលពលករខ្មែរទៅធ្វើការ មានបញ្ហាមួយចំនួន ដូចជាថៅកែ ឬម្ចាស់ផ្ទះរំលោភជាដើម។ បើយើងមានផែនការ ជួយពួកគាត់ ជាការបញ្ជាក់ថា រាជរដ្ឋាភិបាលយក ចិត្តទុកដាក់ ទោះបីជាពួកគេនៅក្រៅស្រុក ក៏ដោយ”៕

website_news/2017011602.txt · Last modified: 2017/09/07 11:15 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki