website_news:2017011603

លោក ជា មុន្នី ថារដ្ឋមន្រ្តីការបទេសចាស់ និងថ្មី គឺជាគល់ឈើចាស់ដដែល

(http://dap-news.com/kh) សៅរ៍, ១៤ មករា ២០១៧ 10:05 ដោយ: នាងសួគ៌ ID:013

ភ្នំពេញ៖ ប្រធានសហជីពសេរីកម្មករ នៃព្រះរាជាណាចក្រកម្ពុជា លោក ជា មុន្នី បានរិះគន់ចំៗថា ឧបនាយករដ្ឋមន្រ្តីហោ ណាំហុង និងរដ្ឋមន្រ្តីការបទេសថ្មី លោក ប្រាក់ សុខុន គឺជាគល់ឈើចាស់ដដែល។ លោកជា មុន្នី បញ្ចេញទស្សនៈទៀតថា គួរតែដកគល់ឈើចាស់ចោល ដាំដើមឈើថ្មី ទើបដុះបានល្អ។ លោក ជា មុន្នី ប្រាប់មជ្ឈមណ្ឌល ព័ត៌មានដើមអម្ពិល ថា “ជាទូទៅយើងជាសមាជិក UN មិនមែន ជាប្រទេសឯកការទេ។ កន្លងមកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង តែងតែបិទបាំង តែគាត់ចូលនិវត្តន៍ហើយ អ្នកថ្មី ឡើងមក ត្រូវតែប្រែប្រួលអញ្ចឹងហើយ តែការប្រែប្រូលនេះ មិនជាដុំកំភូនទេ តែមើលទៅគល់ឈើហ្នឹង ចាស់ដដែល ទេ ហើយបំពង់ក្រោយដុះមកតិចៗនេះ ដុះមិនល្អដដែលទាល់តែយើងដកគល់ចាស់ ទើបដុះបានល្អ។ យើងមើល មិនទាន់ល្អ ហើយនៅតែបិទបាំងៗ វាមិនល្អទេ”៕

website_news/2017011603.txt · Last modified: 2017/09/07 11:16 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki