website_news:2017011604

លោក សន ជ័យ៖ បញ្ហាពលករក្រៅប្រទេស នៅមានច្រើន ដែលក្រសួងមិនទាន់ពិនិត្យអស់

(http://dap-news.com/kh) សៅរ៍, ១៤ មករា ២០១៧ 09:57 ដោយ: នាងសួគ៌ ID:013

ភ្នំពេញ៖ លោក សន ជ័យ ប្រធានអង្គការ គណនេយ្យភាពសង្គម អះអាងថា តួរលេខពិត ពលករធ្វើការ ខុសច្បាប់ និងស្របច្បាប់ នៅក្រៅប្រទេស មានច្រើនណាស់ ហើយបញ្ហាពលករក្រៅប្រទេស ក៏នៅមានច្រើន ដែលក្រសួងមិនទាន់ពិនិត្យអស់។ លោក សន ជ័យ បានថ្លែងបញ្ជាក់ប្រាប់ មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិល ថា “ការរក្សាការពារ ឬការជួយ សង្គ្រោះបន្ទាន់ រួមទាំង អ្នករស់នៅខុសច្បាប់ គួរត្រូវបានធានាពីទូតនៅឯក្រៅប្រទេស និងការអន្តរាគមន៍ ពីក្រសួង ការបទេស បន្ថែមទៀត នៅមិនទាន់អស់បញ្ហាទេ នៅមានច្រើនណាស់។ ចំនួនពួកគេក្រៅប្រទេស ច្រើនណាស់ ហើយបញ្ហាក៏មានច្រើនដែរ”៕

website_news/2017011604.txt · Last modified: 2017/09/07 11:18 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki