website_news:2017011605

លោក វន់ ពៅ ជំរុញឲ្យក្រសួងការបទេស ពង្រឹងសកម្មភាព មន្រ្តីទូតក្រៅប្រទេស

(http://dap-news.com/kh) សៅរ៍, ១៤ មករា ២០១៧ 09:54 ដោយ: នាងសួគ៌ ID:013

ភ្នំពេញ៖ ក្រសួងការបទេសកម្ពុជា ក្រោយការដឹកនាំថ្មី របស់ លោក ប្រាក់ សុខុន បានបង្ហាញរបាយការណ៍ ប្រចាំឆ្នាំ២០១៦ ដែលក្រសួងសហការជាមួយទូតក្រៅប្រទេសជួយពលករនិងពលរដ្ឋខ្មែររងគ្រោះ។ របាយការណ៍ នេះ ត្រូវបានគេដឹងថា ជារបាយការណ៍ផ្លូវការលើកដំបូង។ លោក វន់ ពៅ ប្រធានសមាគមសេដ្ឋកិច្ច ក្រៅប្រព័ន្ឋ និងធ្លាប់ធ្វើការងារជាមួយ ពលករនៅម៉ាឡេស៊ី ឲ្យដឹង ថា របាយការណ៍នេះបានបង្ហាញពីការយកចិត្តទុកដាក់លើពលកររងគ្រោះនៅក្រៅប្រទេស។ ប៉ុន្តែនៅមិន ទាន់គ្រប់ គ្រាន់ទេ ព្រោះពលករខ្មែរ ក្នុងប្រទេសម៉ាឡេស៊ី នៅតែរងគ្រោះ បើប្រៀបធៀបជាមួយ បណ្តាប្រទេសផ្សេងៗ។ លោកបន្តថា“ ក្រសួងត្រូវពិនិត្យលើស្ថានទូត នីមួយៗ បន្ថែមទៀត ដូចជា ទូតនៅម៉ាឡេស៊ី ហាក់ដូចជាអត់សូវ ជួយពលករ និងពលរដ្ឋខ្មែររងគ្រោះ។ ត្រូវជួយឲ្យម៉ត់ចត់ ដូចកាលពីជំនាន់មុនៗឃើញថា យាប់មែនទែន តែសព្វថ្ងៃ គ្រាន់បើ តែមិនទាន់អាចទទួលយកបាន ទាំងស្រុងទេ។ ខ្ញុំធ្លាប់ធ្វើការក្នុងរឿងនេះ ដូចនេះហើយ បានជាខ្ញុំថា នៅមានចំណុចខ្វះខាត”។

សូមបញ្ជាក់ថា បើតាមរបាយការណ៍ ពីក្រសួងការបទេស ដែលបានជួយពលករ និងពលរដ្ឋខ្មែររងគ្រោះ នៅក្រៅប្រទេស កាលពីឆ្នាំ២០១៦ ជាសញ្ញាមួយបង្ហាញថា ល្អប្រសើរ ជាងបណ្តាឆ្នាំមុនៗ៕

website_news/2017011605.txt · Last modified: 2017/09/07 11:19 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki