website_news:2017011607

ភាគីថៃអាចផ្តល់ជម្រើស២អោយភាគីកម្ពុជាករណីបញ្ឈប់យកកម្រៃលើសំបុត្រចូលផ្សាររុងក្លឿ

(http://www.rasmeinews.com/local) ដោយ ៖ភ្នំស្វាយ ថ្ងៃទី 13 មករា 2017 ម៉ោង 08:02:PM

(ព្រំដែនកម្ពុជា-ថៃ)៖ឧបនាយករដ្ឋមន្ត្រី និងរដ្ឋបាលខេត្តបន្ទាយមានជ័យចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់យកកម្រៃលើលិខិតអនុញ្ញាតិបណ្តោះអាសន្នចេញ ចូលផ្សាររុងក្លឿឬ សំបុត្រចូលផ្សាររុងក្លឿ។ នាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែត លោកសឹមសំអាត លោកអភិបាលក្រុង និងមន្ត្រីពាក់ព័ន្ធបានទៅជួបប្រជុំពិភាក្សានឹងមន្ត្រីសមភាគីថៃនៅច្រកទ្វារព្រំដែនខ្លងលឹកដល់ថ្ងៃត្រង់ទី១៣ខែមករាឆ្នាំ២០១៧។ ប្រភពព័៏ត័មានពីការប្រជុំចចារនៅច្រកព្រំដែនខ្លងលឹករបស់ថៃបង្ហើបថា: រឿងនេះភាគីថៃផ្តល់តម្រុយជម្រើស២ដល់ភាគីកម្ពុជា: ទី១-ការមិនយកកម្រៃលិខិតអនុញ្ញាតិចេញ ចូលផ្សាររុងក្លឿ ភាគីកម្ពុជាមិនយកកម្រៃពីពលរដ្ឋខ្លួនល្អហើយ តែត្រូវរកចំណែកពាក់កណ្តាលដែលធ្លាប់បង់អោយភាគីថៃ។ ទី២-ថៃនឹងលែងអោយប្រើលិខិតនេះក៏បាន តែសុំអោយភាគីកម្ពុជាចេញបែបបទជូនពលរដ្ឋខ្លួនដូចពលរដ្ឋថៃដែរគឺចេញ ចូលឆ្លងដែនត្រូវប្រើលិខិតឆ្លងដែន(PassPort)មានសុពលភាព១០ឆ្នាំឬប្រើប័ណ្ណព្រំដែន(BorderPass)មានសុពលភាព២ឆ្នាំ ចូលបានជម្រៅ២ខេត្ត។តែប្រើបែបបទនេះ ដូចប័ណ្ណព្រំដែនពេលចូលម្តង(១ជើង) ត្រូវបង់អោយភាគីថៃ២៥-៧០បាត។ចេញមកវិញបង់ដូច្នេះម្តងទៀត។ សេវាត្រួតពិនិត្យចេញចូលមិនរហ័សដូចប្រើប័ណ្ណឆ្លងដែន(សន្តិសុខ)និងលិខិតអនុញ្ញាតិចេញ ចូលផ្សាររុងក្លឿដូចធ្លាប់ប្រើពីឆ្នាំ១៩៩២ដល់បច្ចប្បន្នឡើយ។ ស្មារតីខ្លឹមសារលិខិតក្នុងរបត់ថ្មីរបស់ភាគីកម្ពុជានេះ មន្ត្រីថាខ្លួនបន្តចចារឡបប៊ីនឹងភាគីថៃនៅថ្ងៃទី១៤មករាខាងមុខទៀត។ពោលគឺយើងស្នើសុំថៃកុំអោយយកលុយកម្រែដូចភាគីកម្ពុជាដែរ។គឺមិនយកកម្រៃចំនួនពាក់កណ្តាលនៃចំណែកខ្លួនធ្លាប់យកនោះតែម្តង។

សូមរំលឹកថាលិខិតសេចក្តីជូនដំណឺងលេខ០១១/១៧សជណ របស់រដ្ឋបាលខេត្តបន្ទាយមានជ័យចុះថ្ងៃទី១២មករាឆ្នាំ២០១៧ ចុះហត្ថលេខាដោយលោកសួន បវរ អភិបាលខេត្តស្តីពីការបញ្ឈប់យកកម្រៃលក់លិខិតអនុញ្ញាតិបណ្តោះអាសន្នចេញ ចូលផ្សាររុងក្លឿប្រទេសថៃពីពលរដ្ឋ(ខ្មែរ)ទូទៅ។ លិខិតនេះយោងអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់លោកឧបនាយករដ្ឋមន្ត្រីកែ គឹមយ៉ានប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀននិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តបន្ទាយមានជ័យថ្ងៃទី១១មករាឆ្នាំ២០១៧ សម្រេចមិនអោយលក់លិខិតអនុញ្ញាតិបណ្តោះអាសន្នចេញ ចូលផ្សាររុងក្លឿប្រទេសថៃចំនួន១.០០០រៀល(១០បាត)ចំពោះពលរដ្ឋទូទៅដែលឆ្លងកាត់ចេញ ចូលផ្សាររុងក្លឿ។

លោកប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារ លោកឧត្តសេនីយ៍ត្រីនាយប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតត្រូវអនុវត្តចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។តែសេវាផ្សេងៗទៀតត្រូវអនុវត្តដោយតម្លាភាព រូប : សមភាពនិងរហ័ស៕S

website_news/2017011607.txt · Last modified: 2017/09/07 11:22 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki