website_news:2017011609

រាជរដ្ឋាភិបាល តែងតាំងមន្ត្រី៣រូប ជាទីប្រឹក្សាទទួលបន្ទុកពលករអមស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅថៃ-ស្វីស

(http://www.cen.com.kh/local) (ថ្ងៃទី 15 មករា 2017, ម៉ោង 01:22:PM) | ដោយ: មុនីរាជ

ភ្នំពេញ: សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញអនុក្រឹត្យ តែងតាំងមន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជជីវៈ ចំនួន០៣ ជាទីប្រឹក្សាទទួលបន្ទុកពលករ អមស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ និងជាទីប្រឹក្សាអមស្ថានបេកសកម្មកម្ពុជា នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស។

យោងតាមអនុក្រឹត្យកាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៧ ដែលទើបតែធ្លាក់ដល់ដៃអ្នកកាសែតនៅថ្ងៃទី១៤ ខែមករា បានឲ្យដឹងថា មន្ត្រីរាជការ នៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជជីវៈ ដែលត្រូវបានតែងតាំងជាទីប្រឹក្សាទទួលបន្ទុកពលករ អមស្ថានឯកអគ្គរាជទូត នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំព្រះរាជាណាចក្រថៃឡង់ មានដូចជាៈ ១.លោក ម៉ី ច័ន្ទវិសាល មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខងារបច្ចុប្បន្ន។ ២. ចិន សំណាង មានឋានៈស្មើ អគ្គនាយករង បន្ថែមលើមុខបច្ចុប្បន្ន។ ៣.លោកយ៉ាង សុខា ដំឡើង ដំឡើងឋានៈ និងតួនាទៅជាទីប្រឹក្សាអមស្ថានបេសកកម្មកម្ពុជានៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានឋានៈ ស្មើអគ្គនាយករង។ លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងបញ្ជាក់ថា ដើម្បីបង្កើនប្រសិទ្ធភាព និងផ្តល់សេវាកាន់ តែប្រសើរនៅក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ ក៏ដូចជាការចរចា និងសហប្រតិបត្តិការជាមួយក្រសួងការងារថៃ គឺរាជរដ្ឋាភិបាលបាន អនុញ្ញាតឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បញ្ជូនមន្ត្រីចំនួន០៣រូប ទៅធ្វើជាទីប្រឹក្សាទទួលបន្ទុក ផ្នែកពលករអមនៅស្ថានឯក អគ្គរាជទូត កម្ពុជាប្រចាំព្រះរាជាណាចក្រថៃ។ លោកបានបញ្ជាក់ថា តាមរយៈការបន្ថែមនៅមន្ត្រីទីប្រឹក្សាទទួលបន្ទុកពលករទាំង០៣រូប គឺបងប្អូនពលករកម្ពុជានៅប្រទេសថៃ នឹងកាន់ទទួលបានភាពកក់ក្តៅបន្ថែមទៀតពីលើអ្វីដែលជាសេវាដែលស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំនៅថៃ ធ្លាប់បានជួយគាំទ្រទំនុកបម្រុងពីពេលកន្លងមកដែរ៕K/S

website_news/2017011609.txt · Last modified: 2017/09/07 11:25 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki