website_news:2017011901

លោកអូស្មាន ហាស្សាន់ ជំរុញឲ្យតំណាង សហជីពពលកម្មនៅកម្ពុជា ជួយស្វែងរកការងារដែលមានប្រាក់ ឈ្នួលខ្ពស់សមរម្យដល់បុគ្គលិក ពលករកម្ពុជា ទាំងក្នុងនិងក្រៅស្រុក

(http://nokorwatnews.com) 18/01/2017

ភ្នំពេញ ៖ លោក អូស្មាន ហាស្សាន់រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បាន បញ្ជាក់ឲ្យដឹងនៅ ក្នុងជំនួបជាមួយតំណាងសហជីព ពលកម្មកម្ពុជា ក្នុងវេទិការពិគ្រោះយោបល់ស្តីពីការស្វែង រកលក្ខខ័ណ្ឌ ការងារល្អ និងប្រាក់ឈ្នួលខ្ពស់សមរម្យសម្រាប់ពលករ កម្ពុជា ថា ៖ តំណាង សហជីពពលកម្មនៅកម្ពុជា ត្រូវមានទំនាក់ទំនងល្អ ជាមួយបណ្ដាក្រុម ហ៊ុន ស្ថាប័ន ឯកជន អង្គការ ក្នុងស្រុក និងក្រៅស្រុក ទើបជួយ ស្វែងរកការងារ ឲ្យកម្មករ ពលករ ឲ្យមាន ប្រាក់ ឈ្នួលខ្ពស់សមរម្យដល់បុគ្គលិក ពលករកម្ពុជា បានល្អ ។

តំណាងនិងអ្នកដឹកនាំសហព័ន្ឋ សហជីព ពលកម្ម កម្មករ អង្គការ សមាគម ត្រូវបន្ដសហការ ល្អ ចូលរួមលើកកំពស់ និង ស្វែងរក ការងារល្អៗ ជូនដល់កម្លាំងពលកម្មគ្រប់ផ្នែក ទាំងបុគ្គលិក ពលករ កម្មករ ទាំងក្នុង និង ក្រៅប្រទេស ដើម្បីលើកកំពស់សេដ្ឋកិច្ចជាតិ និង ប្រាក់ចំ ណូល ខ្ពស់ ជូនដល់ពលរដ្ឋកម្ពុជា សកម្មភាពនេះហើយ ជាការចូលរួមកាត់បន្ថយភាពក្រីក្រ តាមគោល នយោបាយរបស់រាជរដ្ឋាភិបាល ។

វេទិកានេះបានធ្វើឡើងនៅមណ្ឌលម៉ូឌែន៥ ខណ្ឌឬស្សីកែវ រាជធានីភ្នំ ពេញ កាលពីព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧ ដែលមានការចូលរួមពីសំណាក់តំណាងក្រុមហ៊ុនសហ ជីពកម្មករ ,អង្គការ, សមាគម, គណៈអ៊ីម៉ាំរាជធានី ខេត្ត និងយុវជនតាមបណ្តាខេត្តនានាចំនួន២០០នាក់ ។ លោក អ៊ីមរ៉ន ហាស្សាន់ ប្រធានក្រុមហ៊ុន ហ្វមីសមែនផៅវើ ខូអិលធឌី បានបញ្ជាក់ថា ៖ ក្រុមហ៊ុនលោកកំពុង ប្រកាសជាសារណៈដល់ សហគមន៏ សហជីព នានា និងអង្គការសមាគម អោយជួយផ្សព្វផ្សាយបន្ដ អំពីឱកាសការងារតាមរយៈក្រុមហ៊ុនរបស់លោក ដែលកំពុងធ្វើការជ្រើសរើសបញ្ជូន ពលករទៅកាន់ប្រទេសម៉ាឡេស៊ី និងអារ៉ាប៊ីសាអូឌីត។ លោកបញ្ជាក់ថា ៖ សម្រាប់ពលករជាស្រ្តីដែលបម្រើការងារផ្ទះនៅ ម៉ាឡេស៊ី បានទទួលប្រាក់ខែ ៣០០ ដុល្លារ អាមេរិក ហើយនៅប្រទេសអារ៉ាប៊ីសាអូឌីត បាន៤០០ដុល្លារ ក្នុងកិច្ចសន្យា២ឆ្នាំ គឺពលករនឹងទទួល ប្រាក់សុទ្ឋគ្រប់គ្រាន់ មិនត្រូវ ចំណាយលើការកាត់កុងអ្វីទាំងអស់ ព្រោះការចំណាយហូបចុក ស្នាក់នៅ និង ចំណាយឯកសារចាំបាច់ផ្សេងៗ ជាបន្ទុករបស់ក្រុមហ៊ុន រឺនាយោជក។ លោក អូស្មាន ហាស្សាន់ បានបញ្ជាក់ថា៖ ក្រៅពីឱកាសការងារក្នុងប្រទេស គឺពលករ ពលការនី ក៏អាចមានឱកាសច្រើនផងដែរ ក្នុងពេលទៅបម្រើការងារនៅក្រៅប្រទេស ជាក់ស្តែង កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៦កន្លងទៅ សម្តេចតេជោ ហ៊ុន សែន នាយក រដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានចុះហត្ថលេខា ឯកភាពក្នុងការ បញ្ជូនពលករទៅបម្រើការងារ នៅប្រទេសម៉ាឡេស៊ី បន្ទាប់ពីមានការផ្អាកមួយរយៈកាលកន្លង ទៅដោយសារបញ្ហាមួយចំនួន ប៉ុន្តែថ្មីៗនេះ ដោយអនុលោមទៅតាមនិតិវិធី និងច្បាប់ដ៏ត្រឹមត្រូវ ផ្អែកសេចក្តី ព្រាង ដែលឈរលើលក្ខខ័ណ្ឌការងារសមរម្យ ព្រមទាំងប្រាក់ឈ្នួលល្អគួរសម អាចទទួលយកបានរវាងភាគីទាំងពីរប្រទេស ក៏ដូចជានាយោជក នឹងនាយោជិក ក្រសួងការងារបាន ស្នើទៅក្រសួងការបរទេស ដើម្បីជូនដំណឹងទៅភាគីម៉ាឡេស៊ី ដែលកម្ពុជាបានចាប់ផ្តើមជ្រើសរើសចាប់ពីខែមករា ឆ្នាំ ២០១៧នេះតទៅ។

ក្នុងឱកាសនោះ លោកក៏បានអំពាវនាវ ដល់ពលករ ពលការនី ទាំងអស់ដែលមានបំណងចង់ទៅធ្វើការតាមរយៈក្រុមហ៊ុន នានា មុននឹងសម្រេចចិត្ត ត្រូវពិនិត្យលើលក្ខខ័ណ្ឌស្របច្បាប់របស់ក្រុមហ៊ុន សិន ចៀសវាងមានបញ្ហាណាមួយ ធ្វើអោយខាតបង់ទាំងថវិកា ពេលវេលា និងអាចបង្កការ ប៉ះពាល់ ដល់សុវត្ថិភាពបុគ្គល និងគ្រួសារ ផងដែរ ៕ សំរិត

website_news/2017011901.txt · Last modified: 2017/09/07 11:40 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki