website_news:2017012304

ពលករខ្មែរនៅថៃព្រមានធ្វើកូដកម្មប្រឆាំងក្រសួងការងារកម្ពុជា

(http://vodhotnews.com) ដោយ លោក ពេជ្រ ចំរុង | ថ្ងៃសុក្រ ទី២០ ខែមករា ឆ្នាំ២០១៧ ម៉ោង 10:54 AM

ពលរដ្ឋខ្មែរចំណាកស្រុកទៅធ្វើការនៅថៃរាប់រយនាក់បានស្នើដល់អាជ្ញាធរថៃសុំធ្វើកូដកម្មប្រឆាំងការលើកឡើងរបស់ក្រសួងការងារកម្ពុជា ដែលចោទពួកគេថាមិនបានបង់ប្រាក់ថ្លៃលិខិតឆ្លងដែនគ្រប់ចំនួន។

លោក ជ័យ តេជៈ អាយុ៣៦ឆ្នាំ ជាតំណាងពលករ-ពលការិនីប្រមាណ៥០០នាក់ ដែលកំពុងបម្រើការងារនៅក្នុងប្រទេសថៃ បានស្នើសុំធ្វើកូដកម្មរយៈពេល៣ថ្ងៃ នៅមុខស្ថានទូតកម្ពុជាប្រចាំនៅទីក្រុងបាងកក ប្រទេសថៃ ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ មករា ឆ្នាំ២០១៧។ នេះដោយយោងតាមលិខិតរបស់ពួកគេផ្ញើជូនទៅអគ្គស្នងការនគរបាលជាតិថៃ ចុះថ្ងៃទី១៧ ខែមករា។

បើតាមលិខិតនេះ លោក ជ័យ តេជៈ និងពលករ-ពលការិនី៥០០នាក់ បានព្រមានធ្វើកូដកម្មទាមទារសុំលិខិតឆ្លងដែន ដែលពួកគេបានធ្វើតាំងពីឆ្នាំ២០១៤ និងបដិសេធការចោទប្រកាន់របស់ក្រសួងការងារកម្ពុជា ដែលថា ពួកគេមិនបានបង់ប្រាក់គ្រប់ចំនួន និងតម្រូវឲ្យបង់ប្រាក់បន្ថែមដើម្បីទទួលបានលិខិតឆ្លងដែន។

VOD បានទាក់ទងទៅលោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ ដើម្បីសុំការឆ្លើយបំភ្លឺ ប៉ុន្ដែទូរសព្ទចុចចូល គ្មានអ្នកទទួល៕

website_news/2017012304.txt · Last modified: 2017/09/07 11:51 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki