website_news:2017012309

យ៉ាងហោចណាស់ប្រជាជនចំណាកស្រុកនេប៉ាល់ម្នាក់ស្លាប់នៅក្នុងប្រទេសម៉ាឡេស៊ីជារៀងរាល់ថ្ងៃ

(http://www.khmer-note.com/news) Panha Both January 20, 2017

ប្រជាជននេប៉ាល់ដែលបានចំណាកស្រុកចេញមកធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ី អាត្រាអ្នកស្លាប់កើតឡើងរៀងរាល់ថ្ងៃ។ ជារៀងរាល់ថ្ងៃយ៉ាងហោចប្រជាជននេប៉ាល់ម្នាក់បានស្លាប់នៅក្នុងប្រទេសម៉ាឡេស៊ី។ មូលហេតុដែលបណ្ដាលអោយប្រជាជនចំណាកស្រុកនេប៉ាល់ស្លាប់រៀងរាល់ថ្ងៃដោយសារតែ៖ ១. ធ្វើការខ្លាំងហួសកំរិត ២. កន្លែងធ្វើការមានស្ថានភាពគ្រោះថ្នាក់ខ្លាំង ៣. ធ្វើការគ្មានថ្ងៃឈប់សំរាក ៤. គ្រោះថ្នាក់ធម្មជាតិ ៥. ការធ្វើអត្តឃាត

ចំនួនប្រជាជនចំណាកស្រុកនេប៉ាល់ដែលបានស្លាប់កើនឡើងជាលំដាប់នៅក្នុងប្រទេសម៉ាឡេស៊ី។ អាត្រាអ្នកស្លាប់នេះគឺច្រើនជាងចំនួនអ្នកចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសកាតាទៀត។ ប្រជាជននេប៉ាល់ចំណាកស្រុកទៅធ្វើការនៅក្នុងប្រទេសម៉ាឡេស៊ីភាគច្រើនទទួលរងការមើលងាយនិងរើសអើងពីប្រជាជនម៉ាឡេស៊ី។

website_news/2017012309.txt · Last modified: 2017/09/07 11:56 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki