website_news:2017012401

ឆ្មក់ចូលបង្ក្រាបហាងម៉ាស្សាបង្កប់សេវាផ្លូវភេទឃាត់ខ្លួនមនុស្ស៦នាក់

(http://www.ppd-news.net) 24-January-2017 / ព័ត៌មានជាតិ

រាជធានីភ្នំពេញ៖ហាងម៉ាស្សានិងកោសជប់មួយកន្លែងយីហោ«លាភរហូត»ដែលមានបង្កប់សេវាបម្រើផ្លូវភេទត្រូវបានកម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូរមនុស្ស សហការជាមួយកម្លាំងនគរបាលប៉ុស្ដិ៍កាកាបចុះបង្ក្រាប។

ប្រតិបត្តិការខាងលើធ្វើឡើងនៅល្ងាចម្សិលមិញ ដែលមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យមួយកន្លែង ក្នុងនោះកម្លាំងចម្រុះបានឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន៦នាក់ ដកហូតបានស្រោមអនាម័យប្រើប្រាស់រួចមួយចំនួន រួមជាមួយលុយដុល្លារក្លែងក្លាយជាច្រើនទៀត។

មន្ត្រីប្រតិបត្តិការបានឲ្យដឹងថា មនុស្សដែលត្រូវបានកម្លាំងនគរបាលឃាត់ខ្លួននោះ មានស្រី៥នាក់ និងខ្ទើយម្នាក់ ដែលសង្ស័យថា ជាអ្នករកស៊ីបម្រើសេវាផ្លូវភេទ។ មិនតែប៉ុណ្ណោះ កម្លាំងនគរបាលបានរកឃើញ ស្រោមអនាម័យប្រើប្រាស់រួចមួយចំនួន ដែលបញ្ជាក់ថា ទីតាំងម៉ាស្សាកោសជប់មួយនេះ មានបង្កប់សេវាបម្រើផ្លូវភេទ។ ក្រៅពីនេះកម្លាំងនគរបាលបានរកឃើញលុយក្លែងក្លាយ ចំនួន៥៧០ដុល្លារ ដែលក្រុមនេះទុកសម្រាប់បន្លំដូរយកលុយភ្ញៀវ ដែលចូលទៅម៉ាស្សាកោសជប់ និងរួមភេទ នៅក្នុងហាងរបស់ខ្លួន។ ដោយឡែកមនុស្ស និងវត្ថុតាងត្រូវបានកម្លាំងនគរបាល នាំទៅសាកសួរកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕

website_news/2017012401.txt · Last modified: 2017/08/29 16:53 by 127.0.0.1

Donate Powered by PHP Valid HTML5 Valid CSS Driven by DokuWiki